ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​ណេ​ស្កូ​ប្រកាស​ក្រុង​3​របស់​ចិន​ជា​សមាជិក​ក្រុង​ច្នៃប្រឌិត​ខ្ពស់​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

សារព័ត៌មាន​«​ឆាយ​ណា​ដេ​លី​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ដោយ​យោង​តាម​របាយការណ៍​របស់​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូ​ណេ​ស្កូ​)​ថា ទីក្រុង​របស់​ប្រទេស​ចិន​ចំនួន​៣​បាន​ជាប់​ជាទី​ក្រុង​មានការ​ច្នៃប្រឌិត​ខ្ពស់​នៅ​លើ​ពិភពលោក ។

របាយការណ៍​បញ្ជាក់​ថា ក្រុង​ស៊ូ​ចូ​វ​របស់​ខេត្ត​ជាំ​ង​សូ និង​ក្រុង​ជី​ង​ទ័​រ​ជើ​ន ខេត្ត​ជាំ​ង​សី​ុ បាន​ជាប់​ជាទី​ក្រុង​ហត្ថកម្ម និង​ទេព​កោសល្យ​សិល្បៈ ។ ចំណែក​ទីក្រុង​ឈុ​ន​ទ័​រ របស់​ខេត្ត​ក្វា​ទុង​ភាគ​ខាងត្បូង​ប្រទេស​បាន​ជាប់​ជា «​ក្រុង​អាហារ​» ។

សាខា​ទីក្រុង​ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់​បាន​បង្កើត​ឡើង​ដោយ​យូ​ណេ​ស្កូ​នៅ​ក្នុង​ឆ្នាំ​២០០០ ដោយសារ​ក្រុង​ទាំងនោះ​មាន​៧​ប្រភេទ គឺ​ក្រុង​ហត្ថកម្ម និង​ទេព​កោសល្យ​សិល្បៈ ការ​ចេញ​ម៉ូ​ដ ភាពយន្ត អាហារ ការ​ច្នៃប្រឌិត ការ​ទាក់ទង​ដ៏​បិ​ុ​ន​ប្រសប់ និង​តន្ត្រី ។

គោលបំណង​នៃ​ទីក្រុង​ច្នៃប្រឌិត​គឺ​ទ្រទ្រង់​លើ​ការ​ច្នៃប្រឌិត​ផលិតផល​ថ្មី និង​ការ​រក្សា​ផ្នែក​វប្បធម៌ ជួយ​ជំរុញ​ឱ្យ​ក្រុង​ជា​សមាជិក​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​តាម​រយៈ​ការ​លើកយក​កេរ​មរតក​នៅ​ក្នុងស្រុក​ដើម្បី​ទប់ទល់​នឹង​លំហូរ​ចូល​នៃ​កា​រវិ​វ​ឌ្ឍ​នា​ពេល​បច្ចុប្បន្ន ។

បច្ចុប្បន្ន​សាខា​របស់​ក្រុង​ច្នៃប្រឌិត​មាន​សមាជិក​ចំនួន​៦៩​មក​ពី​៣២​ប្រទេស នៅ​លើ​ពិភពលោក និង​ទីក្រុង​ក្នុង​ប្រទេស​ចិន​មាន​សរុប​ចំនួន​៩ ៕