ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២នាក់​ចូល​លួចមាន់​ក្នុងដីឡូត៍ភូមិគេ ត្រូវ​ចាប់ក្របួច​​ឱ្យ​សមត្ថកិច្ច​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ជនសង្ស័យ​​២​នាក់​​ត្រូវ​​ម្ចាស់​មាន់​ចាប់​​ប្រគល់ឱ្យ​​សមត្ថកិច្ចនគរបាល​ក្រុង​​កំពង់​ឆ្នាំង ខណៈ​​​​កំពុង​ធ្វើ​សកម្ម​ភាព​លួច​​​មាន់​នៅ​ក្នុង​ដី​ឡូ​ត៍​មួយ​​កន្លែងកាលពី​វេលា​ម៉ោង​១២

ខេត្ត​កំពង់​ឆ្នាំង ៖ ជនសង្ស័យ​​២​នាក់​​ត្រូវ​​ម្ចាស់​មាន់​ចាប់​​ប្រគល់ឱ្យ​​សមត្ថកិច្ចនគរបាល​ក្រុង​​កំពង់​ឆ្នាំង ខណៈ​​​​កំពុង​ធ្វើ​សកម្ម​ភាព​លួច​​​មាន់​នៅ​ក្នុង​ដី​ឡូ​ត៍​មួយ​​កន្លែងកាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​​ថ្ងៃ​ទី​១៨ ​ធ្នូ ​២០១៤​ ស្ថិត​ក្នុងភូមិ​ត្រពាំង​​ចឹ​ក្សា សង្កាត់​កំព​ង់​ឆ្នាំង ក្រុង​​កំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង  ​។

សមត្ថ​កិច្ច​​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​​​ម្នាក់​​ឈ្មោះ​ឡា​ង ចាន់​រស្មី ហៅ​លៀប ភេទ​ប្រុស អាយុ​២១​​ឆ្នាំ រស់នៅ​ភូមី​ទី​៣ សង្កាត់​​ខ្សា​ម ក្រុង​​កំពង់​ឆ្នាំង និង​ម្នាក់​ទៀត​​ឈ្មោះ​ទុំ សុ​ផង់ ភេទ​ប្រុស ហៅ​វល្លិ ភេទ​​ប្រុស អាយុ​២៥​​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ជាមួយ​គ្នា​ ។

​ប្រភព​បន្ត​​ថា នៅ​មុន​ពេល​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ជិះ​ម៉ូតូ​ជាមួយ​គ្នា​រួច​ចូល​ទៅ​ក្នុង​ដី​ភូមិ​របស់​​ប្រជាពលរដ្ឋ ហើយ​បាន​លួច​បាញ់​មាន់ ​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ ក៏​ត្រូវម្ចាស់​មាន់​​មក​ទាន់​ក្របួច​ជាប់​​តែ​ម្តង រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ មក​អធិការដ្ឋាន​នគរបាល​ក្រុង​តែ​ម្តង ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព