ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​បា.ញ់​សម្លា.ប់​ប្រពន្ធ​ និង​កូន​ស្រី​រួច​សម្លា.ប់​ខ្លួន​ឯង

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​ម្នាក់ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​របស់​ខ្លួន​បា.ញ់​សម្លា.ប់​ប្រពន្ធ​និង​កូនស្រី​អាយុ​៣​ឆ្នាំ យ៉ាង​សាហា.វព្រៃ.ផ្សៃ រួច​បា.ញ់​សម្លា.ប់​ខ្លួនឯង​តាម​ក្រោយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ធ្នូ នៅផ្ទះ​របស់​ខ្លួន

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​ម្នាក់ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​របស់​ខ្លួន​បាញ់​សម្លាប់​ប្រពន្ធ​និង​កូនស្រី​អាយុ​៣​ឆ្នាំ យ៉ាង​សាហាវព្រៃផ្សៃ រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ធ្នូ នៅផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ភួ​មិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដែល​តាម​ការ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ​ប្រពន្ធ​យ៉ាង​ងប់ងុល​គ្មាន​ហេតុផល ។ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ រឹត ធី អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ផ្នែក​សឹក​រង​ស្រុក​ភ្នំព្រឹក រីឯ​ប្រពន្ធ​ឈ្មោះ សុខ បញ្ញា អាយុ​២៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ ចាន់ ណា ហៅ​មុំ អាយុ​៣​ឆ្នាំ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គ្រួសារ​នេះ​បាន​ផ្ទុះ​ជម្លោះ​មួយ​ប្រាវ​យ៉ាង​ខ្លាំង​ដែល​អ្នក​ភូមិ​ប្រាប់​ថា ផ្ទុះ​ចេញពី​ភ្លើង​ប្រចណ្ឌ​។ គ្រានោះ​ស្រាប់តែ​មន្ត្រី​យោធា​កំរោលចូល​រូប​នេះ​ដក​កាំភ្លើងខ្លី​បាញ់​សម្លាប់​ប្រពន្ធ​និង​កូន រួច​ហើយ​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​តែ​ម្ដង ។ សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មន្ត្រី​យោធា​ឈ្មោះ រឹត ធី បាន​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច ហើយ​ទើប​យកប្រពន្ធ​ក្រោយ​ឈ្មោះ សុខ បញ្ញា ដែល​មក​ដល់​ពេល​នេះ​បានកូន​ស្រី​មួយ ។ មន្ត្រី​យោធា​ដែល​បាន​ប្រពន្ធ​ក្រោយ​វ័យក្មេង​នេះ តែងតែ​កើត​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ ដែល​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ​តែ​ម្ដង ។ អ្នក​ភូមិ​បញ្ជាក់​ថា ២​ថ្ងៃមុន​កើតហេតុ គេ​ឮ​សំឡេង​ប្ដី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ដោយ​គេ​ឮ​បុរស​ជា​ប្ដី​ស្ដីបន្ទោស​ប្រពន្ធ​តែ​ពី​រឿង​ពាក់ព័ន្ធ​ជាមួយ​ប្រុស​ឈ្មោល​ហើយ​ក៏​ស្ងាត់​ទៅ ។ បន្ទាប់​មក​នៅ​យប់​កើតហេតុ​ស្រាប់តែ​ផ្ទុះ​រឿង​ដដែល​នេះ​ទៀត និង​កាន់តែ​ខ្លាំង​ជាង​មុន រហូត​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ជាមួយនឹង​សំឡេង​ស្រែក​ឱ្យ​គេ​ជួយ​។

ពេល​នោះ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ប្ដី​ប្រពន្ធ និង​កូនស្រី​ដេក​ស្លាប់​រដូករណែល​ក្នុង​ថ្លុកឈាម​ក្បែរ​គ្នា​អស់​ទៅ​ហើយ ។ គ្រានោះ​គេ​ឃើញ​បុរស​ជា​ប្ដី និង​កូនស្រី​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្រពន្ធ​នៅ​ដង្ហើមចង្រិត ត្រូវ​អ្នក​ភូមិ​ជួយ​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ តែ​អកុសល​ស្ត្រី​រូប​នេះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។ សមត្ថកិច្ច​និយាយ​ថា នេះ​ជា​សោកនាដកម្ម​ក្នុង​គ្រួសារ​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី កើត​ចេញពី​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​គ្មាន​ហេតុផល ។ មន្ត្រី​យោធា​រូប​នេះ​បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​K54 បាញ់​ត្រូវ​ដើមទ្រូង​ប្រពន្ធ​១​គ្រាប់​ធ្លាយ​ទៅ​ក្រោយ រីឯ​កូនស្រី​ត្រូវ​១​គ្រាប់​ក្រោម​ក្លៀក​ខាងស្ដាំ​ធ្លាយ​ទៅ​ខាងឆ្វេង បន្ទាប់​មក​ក៏​បាញ់​ខ្លួនឯង​១​គ្រាប់​ចំ​ដើមទ្រូង​ធ្លាយ​ទៅ​ខាងក្រោយ​ដែរ ។ ទីបំផុត សព​ក្រុម​គ្រួសារ​នេះ​ត្រូវ​បាន​សាច់ញាតិ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​រួម​គ្នា​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ​តែ​ម្ដង ៕