ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្លុំ​បេ​ផ្ទះ​ប្រពន្ធ​ទី​៣ ថោង សារ៉ាត់ ដែល​គេច​ខ្លួន​បាត់​ជាមួយ​ប្តី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ឃាតក.ម្ម​លើ​សំណុំរឿង​បា.ញ់​សម្លា.ប់​លោក​ឧកញ៉ា​អឹ​ុ​ង ម៉េ​ង​ជឺ ប្រៀប​ដូច​ទឹក​ស្ងប់​តែ​ក្នុង​ទឹក​មិន​ប្រាកដ​ថា​គ្មាន​ត្រី​នោះ​ទេ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ឃាតកម្ម​លើ​សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា​អឹ​ុ​ង ម៉េ​ង​ជឺ ប្រៀប​ដូច​ទឹក​ស្ងប់​តែ​ក្នុង​ទឹក​មិន​ប្រាកដ​ថា​គ្មាន​ត្រី​នោះ​ទេ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​បាន​គេចខ្លួន នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​បាន​ដកហូត​ឯកសារ​មួយ​ចំនួន និង​សម្រេច​ប្លុំ​បេ​ផ្ទះ​នោះ​ជា​បណ្ដោះអាសន្ន ។
គណៈកម្មការ​ស្រាវជ្រាវ​នេះ​ដឹកនាំ​ដោយ​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ស្ថាប័ន​អយ្យការ និង​នគរបាល​នាយកដ្ឋាន​កណ្ដាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ព្រមទាំង​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។

គណៈកម្មការ​នេះ​បាន​ឆែកឆេរ​ផ្ទះ​លេខ​៩១៧B (​បុរី​៩៩៩) ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​ជា​ផ្ទះ​របស់​លោកស្រី​ឌួ​ង ថាវ​រី អាយុ​៣០​ឆ្នាំ ជា​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ។ ការ​ចុះ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​នេះ គឺ​ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ទៀត​សម្រាប់​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ​ក្នុង​អំពើ​ផ្ដើមគំនិត​ឃាតកម្ម​គិត​ទុកជា​មុន លើ​ជនរង​គ្រោះ​ឧកញ៉ា​អុ​ឹ​ង ម៉េ​ង​ជឺ ។ តាម​ប្រភព​ព័ត៌មាន​ធ្លាយ​ចេញពី​គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​នោះ​បានឱ្យ​ដឹង​ថា គណៈកម្មការ​បាន​រក​ឃើញ​នៅ​ក្នុង​ទូដែក​លោកស្រី​ឌួ​ង ថាវ​រី នូវ​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ផ្ទះ និង​ដីធ្លី​ពី​ឈ្មោះ​ថោ​ង សា​រ៉ាត់ ឱ្យទៅ​លោកស្រី​ឌួ​ង ថាវ​រី ដែល​ជា​ភរិយា​ទី​៣ និង​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​នោះ ហើយ​គណៈកម្មការ​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​ទៀត​ដើម្បី​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​បន្ត ។​ក្រោយ​ពី​ការ​ឆែកឆេរ​និង​បាន​ដកហូត​ឯកសារ​មួយ​ចំនួន​នោះ​ហើយ គណៈកម្មការ​បាន​ប្លុំ​បេ​បិទ​ផ្ទះ​នេះ​ជា​បណ្ដោះអាសន្ន ខណៈ​ម្ចាស់ផ្ទះ​មិននៅ ។

ជាមួយ​នេះ គណៈកម្មការ​ដែល​មាន​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ បាន​សម្រេច​បើក​ផ្ទះ​លេខ​៩២៩B (​បុរី​៩៩៩) ជា​ផ្ទះ​របស់​លោកស្រី​ទាវ ធីតា អាយុ​៣៤​ឆ្នាំ ជា​ភរិយា​ទី​២ របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​នៅ​ក្បែរ​គ្នា​នឹង​ផ្ទះ​លោកស្រី​ឌួ​ង ថាវ​រី ជា​ភរិយា​ទី​៣​ដែរ​នោះ ឱ្យ​បាន​ប្រើប្រាស់​ឡើង​វិញ ។ ក្រុម​អ្នក​តាមដាន​ជុំវិញ​សំណុំរឿង​នេះ​បាន​កត់​សម្គាល់ថា ដំបូង​សមត្ថកិច្ច​បាន​បិទ​ផ្ទះ​ភរិយា​ទី​២ ដល់​ឥឡូវ​បើក​ផ្ទះ​ភរិយា​ទី​២​វិញ ស្រាប់តែ​បិទ​ផ្ទះ​ភរិយា​ទី​៣​បន្ត ។ ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​គណៈកម្មការ​ប្រញាប់ប្រញាល់​បើក​ផ្ទះ​ភរិយា​ទី​២ គឺ​ផ្ទះ​លោកស្រី​ទាវ ធីតា ឱ្យ​ប្រើប្រាស់​ឆាប់​ម្លេ​៉ះ បើ​ការ​សើ​ុ​ប​អង្កេត​កំពុង​តែ​ដំណើរការ​យ៉ាង​ក្ដៅ​គ​គ​កុក​មិន​ទាន់​បាន​បិទ​សំណុំរឿង​ផង​នោះ ?

ប្រភព​ព័ត៌មាន​បាន​ធ្លាយ​ឱ្យ​ដឹង​ថា លោកស្រី​ឌួ​ង ថាវ​រី ជា​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ក៏​បាន​និង​កំពុង​គេចខ្លួន​ទៅ​ជាមួយ​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ជា​ស្វាមី ដែរ​និង​មិន​ទាន់​ដឹង​ច្បាស់​ថា​ទៅ​លាក់ខ្លួន​ដល់​ទីណា​នៅឡើយ​ទេ ៕