ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ប្រដាប់អា​​វុធមួយ​​ក្រុមស្ទាក់ផ្លូវ​​បុរសនារី៣​នាក់ប្លន់យក​ម៉ូតូ​ហុងដាឌ្រីមមួយ​គ្រឿង​បាន​សម្រេច

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុម​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ស្ទាក់​ប្លន់យក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥​ ស៊េរី​ឆ្នាំ ២០១៤ ពី​បុរស​ម្នាក់​បាន​សម្រេច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព ខណៈ​បុរស​រង​គ្រោះ​បើក​ម៉ូតូ​ឌុប​សង្សារ និង មិត្តភក្តិ​ទៅ​ញាំ​អាហារ​ក្រោយ​ចប់ម៉ោង​ការ​ងារ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុម​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ស្ទាក់​ប្លន់យក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥​ ស៊េរី​ឆ្នាំ ២០១៤ ពី​បុរស​ម្នាក់​បាន​សម្រេច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព ខណៈ​បុរស​រង​គ្រោះ​បើក​ម៉ូតូ​ឌុប​សង្សារ និង មិត្តភក្តិ​ទៅ​ញាំ​អាហារ​ក្រោយ​ចប់ម៉ោង​ការ​ងារ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៣​ទៀប​ភ្លឺ ឈាន​ចូល ថ្ងៃ​ទី​១៩ ធ្នូ ២០១៤ នៅ​ចំណុច​សាល​មហោ​ស្រព​ ចតុមុខ​ តាម​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់ជ័យ ជំនៈ​ខណ្ឌ​ដូន​ពេញ ។

បុរស​រង​គ្រោះ​មាន​ឈ្មោះ ជីម រដ្ឋា ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ មុខរបរ​រត់រឺុម៉កម៉ូតូ និង​នារីជា​សង្សារ​ឈ្មោះ ស្រីពេជ្រ ​ចំណែក​មិត្ត​ភក្តិឈ្មោះ ថាវ រី ហើយ​ទាំង​៣​នាក់ស្នាក់នៅ​ម្តុំ​ផ្សារ​ចាស់ ។ ម៉ូតូ​ដែើចោរប្លន់យក​ទៅ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ​ពាក់ស្លាក​លេខ​ភ្នំពេញ​1CI-5938 ។

ប្រ​ភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ និង មិត្តភក្តិ​សង្សារ ចេញ​ពី​ធ្វើការ​នៅ​ម្តុំ​វត្ត​ភ្នំ ។ បន្ទាប់មក​ក៏បាន​បើក​ម៉ូតូឌុប​គ្នា​ទៅ​រក​ញាំ​អាហារមុខ​ណាហ្គា​វើល​ ខណៈធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ ក៏មាន​ក្រុមចោរ​ប្រ​ដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពី​រ​គ្រឿង​ម៉ាក​ស្គូពី​និង ហុង​ដា​ឌ្រីម ដែល​ក្នុង​ដៃ​ប្រដាប់ដោយ​កាំ​ភ្លើង និង​ដាវ​សាំម៉ូរ៉ៃ បាន​មក​ស្ទាក់ផ្លូវ​ជន​រង​គ្រោះ ហើយ​បាន​មក​ចាប់ដៃ​ចង្កូត​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​បាន​យក​កាំ​ភ្លើង ដាវសាំ​ម៉ូរ៉ៃ​គំរាម​ជន​រង​គ្រោះ​។ ដោយ​សារ​តែ​ភ័យ​ខ្លាច​ជ​ន​រង​គ្រោះ​បាន​នាំ​គ្នា​ចុះ​ពី​លើ​ម៉ូតូ និង ប្រ​គល់សោម៉ូតូ​ទៅ​ឱ្យ​ជន​សង្ស័យ ហើយ​ជន​សង្ស័យ​ក៏បាន​ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​មិត្តិ​ឱ្យ​មក​ឌុប​ជូន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​​បាល​ចតុមុខ​​។