ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សម្លា.ប់​បុរសម្នាក់​កា.ប់ជា​ច្រើនកាំ​បិតស្លា.ប់​នៅនិង​កន្លែង​នៅក្រុង​ប៉ោយ​ប៉ែត

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ អំពើ​ឃាត​កម្មមួយ​បាន​កើត​​ឡើងនៅភូមិ​ប្រជាធម្ម​លិច​សង្កាត់​និងក្រុង​ប៉ោយ​ប៉ែត​បុរសម្នាក់​ត្រូវគេ​កា.ប់ជា​ច្រើន​កាំបិត​ស្លា.ប់​នៅនិង​កន្លែង​កាល​ពីវេលា​ម៉ោង៩​និង៣០​នាទី​យប់ ថ្ងៃទី១៧ ខែធ្ន ២០១៤​។ ជនរង​គ្រោះ​ឈ្មោះ ឆាយ ភារ៉ា ភេទប្រុស អាយុ២២​ឆ្នាំ ពុំមាន​ទីលំ​នៅពិត​ប្រាកដ​ជាក្មេង​កំព្រា ។

ខេត្ត​បន្ទាយ​មានជ័យ ៖ អំពើ​ឃាត​កម្មមួយ​បាន​កើត​​ឡើងនៅភូមិ​ប្រជាធម្ម​លិច​សង្កាត់​និងក្រុង​ប៉ោយ​ប៉ែត​បុរសម្នាក់​ត្រូវគេ​កាប់ជា​ច្រើន​កាំបិត​ស្លាប់​នៅនិង​កន្លែង​កាល​ពីវេលា​ម៉ោង៩​និង៣០​នាទី​យប់ ថ្ងៃទី១៧ ខែធ្ន ២០១៤​។ ជនរង​គ្រោះ​ឈ្មោះ ឆាយ ភារ៉ា ភេទប្រុស អាយុ២២​ឆ្នាំ ពុំមាន​ទីលំ​នៅពិត​ប្រាកដ​ជាក្មេង​កំព្រា ។

ជនរងគ្រោះ​ត្រូវគេ​កាប់ជា​ច្រើន​កាំបិតស្លា​ប់ក្នុង​ថ្លុកឈាម​ហើយ​ក្រោយ​កើត​ហេតុ​ប្រភព​ប្រាប់​ថា​កម្លាំងសមត្ថ​កិច្ច​ដឹកនាំ​ដោយ​លោក ផាន់ ភិរម្យ ព្រះរាជ​អាជ្ញា​រងអមសាលា​ដំបូង​ខេត្ត​បានចុះ​ដល់កន្លែង​កើត​ហេតុ​ដើម្បី​ពិ​និត្យ​សាកសព ។ សពត្រូវ​​បានគេយក​ទៅតម្កល់​នៅវត្ត​ប្រជាធម្ម​ត្រ័យ​ក្នុង​ភូមិ​កើត​​ហេតុ ។ ថ្វីត្បិត​តែ​ហេតុ​ការនេះ​គេមិន​ទាន់ដឹង​ពីមូលហេតុប៉ុ​ន្តែប្រភព​ប្រាប់ថា​ក្រុម​ជន​សង្ស័យ​និងបក្ខពួក​ខ្លះត្រូវ​អាវុធ​ហត្ថឃាត់​ខ្លួន​និង​ខ្លះត្រូវ​នគរបាល​ឃាត់​ខ្លួនហើយ ។ទោះ​ជាយ៉ាង​ណាសមត្ថ​កិច្ចមិន​​ទាន់ឲ្យដឹង​ពីអត្ត​សញ្ញាណ​ជនសង្ស័យ​ទាំងនេះ​ទេដោយ​ប្រាប់​ថាកំពុង​ធ្វើការ​នៅឡើយ ។

តាមព័ត៌មានចុង​ក្រោយ​នៅម៉ោង​ជិត៥ល្ងាច​ថ្ងៃទី១៨នេះ​​នគរបាលក្រុង​​ប៉ោយប៉ែត​ប្រាប់​ថាជន​សង្ស័យ​២នា​ក់ដែល​សមត្ថកិច្ច​ឃាត់​ខ្លួនសួរ​នាំនោះ​០១.​ឈ្មោះ ផន ផាន ភេទប្រុស អាយុ៤៦ឆ្នាំ មាន​មុខរបរ​ជាអ្នក​លក់​កាហ្វេ​និងទឹក​សណ្ដែកតាម​រ៉ឺម៉កម៉ូតូ និង០២.​ឈ្មោះ អ៊ី សឿង ហៅវ៉ឹត ភេទ​ប្រុសអាយុ​៤៥ឆ្នាំ ដោយ​អ្នកទាំង២​មា​នទីលំ​នៅក្នុង​ភូមិកើត​ហេតុ ។ សមត្ថ​កិច្ចមិន​បានបញ្ជាក់​ពីមូល​ហេតុពិត​ប្រាកដ​អំពីការ​សម្លាប់ជ​នរង​គ្រោះនោះ​ទេ​ប៉ុន្តែ​យោង​របាយការណ៍រ​បស់​សមត្ថកិច្ច​បានឲ្យ​ដឹងថា​ក្នុងកំណត់​ហេតុសួរ​នាំជន​សង្ស័យ​បានសារ​ភាព​ថាពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ខាង​លើពិត​ប្រាកដមែន ។ នគរបាល​បានកសាង​សំណុំរឿង​បញ្ជូន​ជនស​ង្ស័យទាំង​២ជាមួយវត្ថុតាងកាំបិតប៉័ងតោ០១និងដំបង០១ដងរ៉ែករែកទឹកចំនួន០១ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីចាត់​ការបន្ត។

ទោះជា​យ៉ាង​​ណាជន​ស​ង្ស័យ​បាន​​បដិសេធ​​ថាករ​ណី​​ខាង​លើ​ខ្លួន​មិន​​ដឹង​ទេ​ពីដំបូ​ង​ហើយ​ពេ​ល​កំពុង​អង្គុយ​​លើ​រ៉ឺម៉កម៉ូតូ​ផឹកកា​​ហ្វេស្រាប់​​តែរឿ​ងរ៉ាវ​​កើត​ឡើង​មុ​ខផ្ទះ​ហើយ​​ខ្លួន ​(ផនផាន)​ ក៍ត្រូវបាន​គេ​កាប់​​ចំដៃ​ប៉ុន្តែ​​ប្រា​ប់​ថារឿងរ៉ាវខា​ងលើពាក់​ព័ន្ធនិង​ប្អូន​របស់​គា​ត់ឈ្មោះ ផន ធា ភេទ​ប្រុស ដែល​អាវុធ​ហត្ថ​ធ្វើការឃា​ត់ខ្លួន ។ ចំ​ណែ​ក​ខាង​អាវុធហត្ថ​លោក​ជាដា មេបញ្ជា​ការអាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ប្រាប់តា​មទូរ​ស័ព្ទថា​ខាង​លោក​បាន​ឃាត់​ខ្លួនជន​សង្ស័យ​សុទ្ធ​តែជា​ប្រុសៗ​ចំនួន៦​នាក់ផង​ដែរពា​ក់ព័ន្ធ​ករណី​ខាង​លើប៉ុន្តែ​លោក​ថា​កំពុង​ធ្វើកា​រសួរ​នាំមិន​​ទាន់ច​ប់នៅ​ឡើយ​ទេ។