ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងដាឃ្លីក​បុកគូទ​រថយន្ត​ស្លា.ប់​ម្នាក់​នៅក្រុង​ប៉ោយ​ប៉ែត​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅនិង​កន្លែង​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរ​ណ៍ជិះ​ម៉ូតូបុ​កគូទ​រថយន្ត​លើដងផ្លូវជាតិ​លេខ៥ ក្នុងភូមិ​បាលិលេយ្យ០១ សង្កាត់និង​ក្រុងប៉ោយប៉ែត (មុខ​​ស្ថានីយ៍ប្រេងឥន្ធនះ​តូ​តាល់) កាលពី​វេលាម៉ោង១​និង៤០នាទី​ទៀបភ្លឺ​ព្រឹកថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនិង​កន្លែង​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរ​ណ៍ជិះ​ម៉ូតូបុ​កគូទ​រថយន្ត​លើដងផ្លូវជាតិ​លេខ៥ ក្នុងភូមិ​បាលិលេយ្យ០១ សង្កាត់និង​ក្រុងប៉ោយប៉ែត (មុខ​​ស្ថានីយ៍ប្រេងឥន្ធនះ​តូ​តាល់) កាលពី​វេលាម៉ោង១​និង៤០នាទី​ទៀបភ្លឺ​ព្រឹកថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។

ជនរង​គ្រោះឈ្មោះ ស៊ីម យុទ្ធារង្សី អាយុ២៥ឆ្នាំ រស់នៅ​ភូមិក្បាល​ស្ពាន០១ សង្កាត់​ប៉ោយប៉ែត មុខរបរ​ជាអ្នកលក់ដូរ​គ្រឿងទេស ។ ជនរង​គ្រោះ​ជិះម៉ូតូម៉ាក​ហុងដាឃ្លីក​ពណ៌​ក្រហម​លាយស​ស៊េ​រីឆ្នាំ២០១២ ពាក់​ស្លាក​លេខ​​បន្ទាយ​មានជ័យ​១F.២២៩៩ ។ តាមប្រភព​ប្រាប់ថា​ម៉ូតូរង​​គ្រោះបុកគូទ​រថយន្ត​​ប្រភេទ១២កៅ​អីម៉ាក​តូ​យ៉ូតា​ហ៊ីយ៉ាស់​ពណ៌​សសេរី​ឆ្នាំ២០១០ ពាក់ស្លាក​លេខ២P.២៣៤៥ ​បើកបរដោយជន​មិនស្គាល់​អត្តសញ្ញា​ណព្រោះក្រោយ​កើតហេតុ​បានគេច​ខ្លួនបាត់ ។​ ប្រភព​ប​ន្តថាក្រោយ​ហេតុការណ៍​កើតឡើង​ឈ្មោះ សុង មាន ភេទប្រុស​ ​អាយុ៣៧​ឆ្នាំ​មានទីលំ​នៅភូមិ​សាមគ្គីមាន​ជ័យ​សង្កាត់​ប៉ោយប៉ែត​ជាម្ចាស់​រថយន្ត​បាន​ចេញ​មុខថា​ជា​រថយន្ត​របស់​ខ្លួន។​

ជុំវិញករ​ណីគ្រោះ​ថ្នាក់ចរាចរ​ណ៍ខា​ងលើ​​ប្រភព​​ប្រាប់ថាដំបូង​រថយន្ត​បើកបរ​តាម​បណ្ដោយ​ផ្លូវបេតុង​ពីជើង​ទៅត្បូង​លុះដល់​ផ្លូវបំបែក​ជាបី (ដងផ្លូ​វជាតិ​លេខ៥) មុខស្ថានីយ៍​ប្រេងឥន្ធនះ​តូតាល់​ក៍បត់​ទៅ​ទិស​ខាង​លិចទើបតែបត់បានបន្តិចស្រាប់តែម៉ូតូរងគ្រោះដែលកំពុងបោះពួយលឿនមកពីទិសខាងកើតបុកគូថរថយន្តពីក្រោយ​ចំជ្រុង​ខាង​ឆ្វេង​បណ្ដា​លឲ្យ​ជនរង​គ្រោះ​បោក​​ក្បាលលើដង​ផ្លូវជាតិ​ស្លាប់ភ្លាមៗ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​​កោះ​សន្តិ​ភាព​