ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈបញ្ជាការ​ឯកភាពខណ្ឌមាន​ជ័យ ឆ្មក់​ចាប់ឆែក​អាវុធជាតិ​ផ្ទុះ​តាមបណ្តោយ​ផ្លូវលេខ​៣៧១

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​គណៈបញ្ជា​ការឯក​ភាពខណ្ឌមា​នជ័យ ​ដែលដឹក​នាំកម្លាំង​ផ្ទាល់ពី​សំណាក់ ​លោក ​ឌី រ័ត្ន​ខេមរុណ​ អភិបាល​រងខណ្ឌមាន​ជ័យ​ និង​មានការ​ចូលរួម​ពីមន្ត្រី​សណ្តាប់​ធ្នាប់​មួយ​ចំនួន​ទៀត​ រួមជា​មួយ​កម្លាំង​អាវុធ​ខណ្ឌ​មានជ័យ​ នៅ​យប់ថ្ងៃ​ទី១៨ ​ខែធ្នូ ​ឆ្នាំ២០១៤នេះ​ បាន​ដឹកនាំ​កម្លាំង​ឆ្មក់ស្ទាក់​ចាប់ឆែក​អា​វុធជាតិ​ផ្ទុះ

រាជ​ធានី​ភ្នំពេញ ​៖ ​គណៈបញ្ជា​ការឯក​ភាពខណ្ឌមា​នជ័យ ​ដែលដឹក​នាំកម្លាំង​ផ្ទាល់ពី​សំណាក់ ​លោក ​ឌី រ័ត្ន​ខេមរុណ​ អភិបាល​រងខណ្ឌមាន​ជ័យ​ និង​មានការ​ចូលរួម​ពីមន្ត្រី​សណ្តាប់​ធ្នាប់​មួយ​ចំនួន​ទៀត​ រួមជា​មួយ​កម្លាំង​អាវុធ​ខណ្ឌ​មានជ័យ​ នៅ​យប់ថ្ងៃ​ទី១៨ ​ខែធ្នូ ​ឆ្នាំ២០១៤នេះ​ បាន​ដឹកនាំ​កម្លាំង​ឆ្មក់ស្ទាក់​ចាប់ឆែក​អា​វុធជាតិ​ផ្ទុះ និង​ ម៉ូតូដែល​មិនបាន​បំពាក់​មួក​ ឬកញ្ចក់​ត្រឹមត្រូវ ​និងស្លាក​លេខ​ខុស​ប្រក្រតី ​( ពិនិត្យ​បច្ចេក​ទេស​យាន​យន្ត​ និង​ យាន្តជំនិះ ​) ​តាមបណ្តោយ​ផ្លូវលេខ៣៧១​ ស្ថិតក្នុង​សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ ​។

សមត្ថកិច្ច​បានឱ្យដឹង​ថា  ការ​ចុះឆ្មក់​ស្ទាក់ចា​ប់ឆែកអាវុធ​ជាតិផ្ទុះ​ ក៏ដូច​ជាម៉ូតូ​គ្មានស្លាក​លេខ ​មួកកញ្ចក់​ត្រឹមត្រូវនេះ​ធ្វើគឺឡើង​ក្នុងគោល​បំណងការ​ពារសន្តិ​សុខសណ្តាប់​ធ្នាប់ ​និងរបៀប​រៀបរយ​ឱ្យបាន​ត្រឹម​ត្រូវ​តែប៉ុណ្ណោះ ​ហើយ​ក៏ជាសញ្ញា​មួយក្នុង​ការដាស់​តឿន ​និងពញ្ញាក់​អារម្មណ៍​របស់​បងប្អូន​មួយ​ចំនួន​ដែល​តែង​តែបើក​​បរក្នុងពេល​ស្រវឹង​ ហើយមិ​នបាន​បំពាក់កញ្ចក់​ ក៏ដូច​ជាមួក​សុវត្ថភាព​ត្រឹមត្រូវ​ និង​ជាការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​បំផុតចំពោះ ​ជន​ប្រដាប់​អាវុធ​មួយ​ចំនួនធំ​ ដែល​តែង​តែង​ប្រើប្រាស់​អាវុធ​ក្នុង​ការបាញ់​បោះ​សេរី ​ក៏ដូច​ជាឆក់​ប្លន់ ​ឬក៏បង្ក​ជាករណី​ផ្សេងៗ​ ពេល​ចរាចរណ៍​លើដងផ្លូវ​ ក្នុងរាជ​ធានីភ្នំពេញ​ ដូច​ជាករណី​បាញ់​បោះផ្សេងៗ​ដែល​ធ្លាប់កើត​ហេតុមាន​នាពេល​កន្លងមក ​។ ​ហើយ​ប្រតិបត្តិការ ​នេះដែរ​គឺធ្វើ​ឡើង​ដោយ​អនុវត្តន៍​តាមបញ្ជា​របស់​លោ​កអភិបាលខណ្ឌ​ពេជ្រ​ កែវមុនី​ ដែល​លោក​តែង​តែបញ្ជា​ឱ្យមន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ធ្វើយ៉ា​ងប្រើ​គ្រប់វិធី​ ក្នុង​ចាត់ការ​ទៅលើ​ជនប្រដាប់​អាវុធ​ខុសច្បាប់​ មួយ​ចំនួន​ដែល​តែង​តែបង្ក​ភាព​​អសន្តិសុខ និងចលាចល​ផ្សេងៗ​ ក្នុង​សង្គមជាតិ​ ដើម្បី​ការពារ​សុវត្ថិភាព ​ជូនបង​ប្អូនប្រជាព​លរដ្ឋ​ក្នុងមូលដ្ឋាន​ឱ្យស្រប​ទៅតាមគោល​នយោបាយ​ ភូមិ-ឃុំ ​មានសុវត្ថិភាព​ របស់​ប្រមុខ​រាជរដ្ឋា​ភិបា​លកម្ពុជា​។​

ក្នុងប្រតិបត្តិ​ការជាង​២ម៉ោងនេះ​ដែរ ​សមត្ថកិច្ច​បាន​ឆែកឆេររ​កឃើញ​អាវុធ​ខ្លីឆ្លង​កាត់២​ដើម ​មួយដើម​ម៉ាកកា​៥៤​ និងមួយ​ដើម​ទៀត​ម៉ាក​កា៥៩​ ប៉ុន្តែកាំ​ភ្លើងទាំង​២ដើមនេះ ​មានលិខិត​បេសកកម្ម​ និងកាត​ត្រឹមត្រូវ​ដូច្នេះសមត្ថកិច្ច​ប្រគល់​ជូនម្ចាស់​វិញ ​ហើយ​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​ធម្មតា ​​។ ហើយ​ក្នុងនោះ​ដែរសមត្ថកិ​ច្ច​បាន ដក​ហូត​បាន​នូវស្លាក​លេខ​នគរបាល ​ពីម៉ូតូ​ស៊ីរ៉ុស​​មួយគ្រឿងដែលគ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ​រួមទាំង​ធ្វើការ​ផាកពិន័យ​ចំពោះ​ម៉ូតូដែល​មិនបាន​បំពាក់មួក ​កញ្ចក់និង​ស្លាកលេខ​ខុសប្រក្រតី​ ជាង​៨០​គ្រឿង។