រាជធានីភ្នំពេញ ៖ ទីតាំងកត់ឆ្នោតពីរកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋាន ចូលឆែកឆេរ នឹងឃាត់ខ្លួនមនុស្សប្រុស-ស្រី៨នាក់ នឹងដកហូតបាន ក្រដាសសម្រាប់កត់កន្ទុយលេខមួយចំនួន នឹងលុយជាង១លានរៀល ។
ប្រតិបត្តិការនេះដឹកនាំព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នឹង លោក តី វិសាល នាយរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ ហើយសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ហេតុការណ៍ធ្វើឡើងនាវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៤ ។ សមត្ថកិច្ចបានបន្តថា មុនពេលចុះឆែកទីតាំងខាងលើនេះ ប្រជាពលរដ្ឋបានរាយការណ៍ថាមានកន្លែងកត់កន្ទុយលេខនៅ សង្កាត់បឹងទំពុន ភ្លាមនោះសមត្ថកិច្ចក៏បានសហការគ្នា ចុះមកពិនិត្យឃើញជាក់ស្តែងថា ទីតាំងដែលប្រជាពលរដ្ឋរាយការណ៍ជូនពិតជាកំពុងកត់កន្ទុយលេខប្រាកដមែន ដូច្នេះសមត្ថកិច្ចសម្រេចឃាត់ម្ចាស់ទីតាំង ទាំងពីរកន្លែងមានគ្នា៨នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ ។
ក្រោយឆែកឆេររួចរាល់ហើយសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្សទាំងនោះ នឹងដកហូតទាំងសម្ភារសម្រាប់កត់ឆ្នោត រួមទាំងដកហូតលុយ យកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត ។
ចែករំលែកព័តមាននេះ