ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់ម្នាក់​​​​អង្គុយសំពះទាមទាររ​កគេ​​ឯងជួយ ចោទ​ប្រកាន់​ថៅ​កែសំណង់​​ថាវាយធ្វើបា​ប និង​មិន​បើកលុយ​ថ្លៃពលកម្ម​ឱ្យ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​កម្មករសំណង់​ម្នាក់​ឈ្មោះ ហ៊ន ហង​ អាយុ៣៥ឆ្នាំ ​មានទីលំ​នៅផ្ទះ​លេខ១៣៧ ​ក្រុមទី១១​ ភូមិគីរីមានន្ទ​ ឃុំអំពិល ​ស្រុកប្រាសា​ទបាគង​ ខេត្ត​សៀមរាម​ បានអង្គុយ​ស្រែកយំ​នៅមុខ​ការដ្ឋាន​សំណង់ ​ដ៏ធំមួយ​កន្លែង​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ៣៧១​ ភូមិត្នោតជ្រុំ ​សង្កាត់បឹងទំពុ​ន ​ខណ្ឌមាន​ជ័យ​ ស្រែក​រកគេ​ឯងឱ្យ​

 រាជ​ធានី​ភ្នំ​ពេញ ៖ ​កម្មករសំណង់​ម្នាក់​ឈ្មោះ ហ៊ន ហង​ អាយុ៣៥ឆ្នាំ ​មានទីលំ​នៅផ្ទះ​លេខ១៣៧ ​ក្រុមទី១១​ ភូមិគីរីមានន្ទ​ ឃុំអំពិល ​ស្រុកប្រាសា​ទបាគង​ ខេត្ត​សៀមរាម​ បានអង្គុយ​ស្រែកយំ​នៅមុខ​ការដ្ឋាន​សំណង់ ​ដ៏ធំមួយ​កន្លែង​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ៣៧១​ ភូមិត្នោតជ្រុំ ​សង្កាត់បឹងទំពុ​ន ​ខណ្ឌមាន​ជ័យ​ ស្រែក​រកគេ​ឯងឱ្យ​ជួយ​ ដោយ​ចោទប្រកាន់​ម្ចាស់ការ​ដ្ឋានសំណង់ថា​ វាយធ្វើ​ទារុណកម្ម​លើខ្លួន ​ហើយ​មិនបើក​ប្រាក់​ថ្លៃពល​កម្ម​ឱ្យ​​ទៀត ។ ហេតុការ​ណ៍នេះ​​កើត​​ឡើងនៅ​វេលាម៉ោង ​៥ និង ៣០នា​ទីល្ងាច ថ្ងៃទី១៨ ​ខែធ្នូ ​ឆ្នាំ២០១៤  ។

ទាក់ទិន​នឹងរឿង​​ហេតុខាងលើនេះ​ មេការ​សំណង់​ភេទស្រី​​​ម្នាក់បានចេញ​​មកអះអាងថា ​រឿងរ៉ាវនោះវា​មិន​ពិតឡើយ​ គឺកម្មករ​កូនជាង​របស់គាត់ផឹ​កស្រា​ស្រវឹងឈ្លោះ​ទាស់​ទែងគ្នា​ កើត​ជាហិង្សា​ទៅវិញ​ទៅមក ។ ​ដូច្នេះករណី​នេះគាត់​សុំសម្រួល​ដោះ​ស្រាយ​ជាមួយ​កូនចៅ​ ។ ​

ទោះជាយ៉ាង​ណាក៏ដោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍បឹង​​ទំពុន បានចុះអន្តរាគម​ន៍ហៅ​​ជាងសំណង់ ​និងឈ្មោះ​ ហ៊ន ហង ​ទៅកាន់ស្នា​ក់ការនគ​​របាលប៉ុស្តិ៍ដើម្បី​ដោះស្រាយ​​គ្នា តាមផ្លូវច្បាប់ ។