ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​គ្រោង​ចេញ​ច្បាប់​ដាក់ទោស និង​ពិន័យ​អ្នក​ចិញ្ចឹម​ឆ្កែ

9 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា បណ្តា​អ្នក​ស្រ​ទ្បា​ញ់​ឆ្កែ អាច​ប្រឈម​មុខ​នឹង​ទោស​វាយ​ចំនួន​៧៤​រំពាត់ ក្រោម​គម្រោង​ច្បាប់​របស់​សភា ដែល​ហាម​ចិញ្ចឹម​ឆ្កែ​នៅផ្ទះ និង​ម្ចាស់​បណ្តើរ​នៅ​ទី​សាធារណៈ ។ សេចក្តីព្រាងច្បាប់ ដែល​ចុះហត្ថលេខា​ពី​សមាជិក​សភា​ចំនួន​៣២​រូប បាន​ផ្តល់​សិទ្ធិ​ដល់​ការ​ពិន័យ

AFP កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា បណ្តា​អ្នក​ស្រ​ទ្បា​ញ់​ឆ្កែ អាច​ប្រឈម​មុខ​នឹង​ទោស​វាយ​ចំនួន​៧៤​រំពាត់ ក្រោម​គម្រោង​ច្បាប់​របស់​សភា ដែល​ហាម​ចិញ្ចឹម​ឆ្កែ​នៅផ្ទះ និង​ម្ចាស់​បណ្តើរ​នៅ​ទី​សាធារណៈ ។ សេចក្តីព្រាងច្បាប់ ដែល​ចុះហត្ថលេខា​ពី​សមាជិក​សភា​ចំនួន​៣២​រូប បាន​ផ្តល់​សិទ្ធិ​ដល់​ការ​ពិន័យ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ខុស ។

ឆ្កែ​ត្រូវ​ចាត់​ទុក​ថា ជា​វត្ថុ​មិន​ស្អាត ស្រប​តាម​ទំនៀមទម្លាប់​របស់​អ៊ិ​ស្លា​ម និង​ជា​ទូទៅ​នៅ​អីុរ៉​ង់ គ្មាន​សត្វ​ឆ្កែ​ទេ តែ​មាន​ក្រុម​គ្រួសារ​មួយ​ចំនួន​លួចលាក់​ចិញ្ចឹម ។

កាលពីមុន​ប៉ូលិស​ផ្នែក​សណ្តាប់ធ្នាប់​របស់​អីុ​រ៉​ង់ ដែល​ប្រចាំការ​នៅ​ទី​សាធារណៈ ចូល​រារាំង​ដល់​បណ្តា​អ្នក​ដើរ​កម្សាន្ត​ជាមួយ​ឆ្កែ រួម​ទាំង​ក្រើនរំលឹក និង​រឹបអូស​ឆ្កែ​ទៀត​ផង ។

ប្រសិនបើ​ច្បាប់​ថ្មី​បាន​ឆ្លងកាត់​សភា មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​ខុស​ទាក់ទង​នឹង​ឆ្កែ​អាច​ប្រឈម​មុខ​នឹង​ទោស​វាយ​ដោយ​រំពាត់ ឬ​ពិន័យ​ជា​ប្រាក់ ចាប់ពី​១០​លាន​រៀល (​ប្រាក់​អីុ​រ៉​ង់​) ឬ​ប្រហែល​៤០០​ដុល្លារ ដល់​៤.០០០​ដុល្លារ ។

ប្រទេស​អី​ុ​រ៉​ង់​មាន​និន្នាការ​ថា ការ​ប៉ះពាល់​ឆ្កែ ឬ​ប៉ះ​ទឹកមាត់​ឆ្កែ ត្រូវ​ចាត់​ទុក​ថា «​ណា​ជី​ស​» ធ្វើ​ឱ្យ​រាង​កាយ​ស្មោកគ្រោក ។

សេចក្តីព្រាងច្បាប់​នេះ​បញ្ជាក់​ថា «​អ្នក​ណា​ដែល​ដើរ ឬ​លេង​ជាមួយ​សត្វ​ឆ្កែ​ឬ​ស្វា​នៅ​ទី​សាធារណៈ នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​វប្បធម៌​អ៊ិ​ស្លា​ម សុខភាព និង​សេចក្តីសុខ​របស់​អ្នក​ជិតខាង ពិសេស​ស្ត្រី​និង​កុមារ​» ៕