ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍សែនជ័យ​បង្ក្រាប​ជន​សង្ស័យ​ជួញដូរគ្រឿងញៀ.ន​៣នាក់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​៣នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​​​ខណ្ឌពោធិ៍​សែនជ័យ ធ្វើការ​បង្ក្រាប​​បាន​ ខណៈ​កំពុង​ប្រមូ​ល​ផ្តុំ​គ្នា កាលពីវេលាម៉ោង​១ និង៣០នាទីរសៀល​ថ្ងៃទី​១៨

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​៣នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​​​ខណ្ឌពោធិ៍​សែនជ័យ ធ្វើការ​បង្ក្រាប​​បាន​ ខណៈ​កំពុង​ប្រមូ​ល​ផ្តុំ​គ្នា កាលពីវេលាម៉ោង​១ និង៣០នាទីរសៀល​ថ្ងៃទី​១៨ ធ្នូ ២០១៤ ស្ថិត​នៅ​ភូមិ​ត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌពោធិ៍​សែន​ជ័យ ដោយ​រឹបអូស​វត្ថុតាង​មាន​​ថ្នាំញៀន​២កញ្ចប់ធំ, ម៉ូតូ៣គ្រឿង និង​កាំបិត២ (ផ្គាក់ និង​ប៉័ងតោ) ។ល។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង៣នាក់ ១-​ឈ្មោះសម ពៅ អាយុ​២២​ឆ្នាំ ​ជាអ្នក​លក់​ទូូរស័ព្ទ​ មានទីលំនៅ​​ផ្ទះ​ជួល​ក្នុង​ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​លន់ ទី អាយុ​១៨​ឆ្នាំ ជា​ជាងកត់សក់ ស្នាក់នៅផ្ទះ​ជួល​ក្នុង​សង្កាត់ស្ទឹងមានជ័យ និង៣-​ឈ្មោះចាន់ ឌឿន អាយុ​៣០​ឆ្នាំ ជា​ជាងកាត់សក់ មានទីលំនៅភូមិ​ចំការឪឡឹក សង្កាត់កាកាប ។

ប្រភពបន្តថា​ ប្រតិបត្តិការ​បង្ក្រាបនេះ ដោយ​សារ​មាន​ប្រជាពលរដ្ឋល្អ​ផ្តល់​ដំណឹង​ឱ្យ​កម្លាំងយើងចុះទៅធ្វើការបង្ក្រាបបានភ្លាមៗ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព