ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Premier ERP Solutions​សហការ​និង​ក្រុមហ៊ុន​SAP នាំ​យក​សេវា​Cloud មក​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖Premier ERP Solutions ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត​មាន​មួយ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ន កន្លង​ទៅ​នេះ​ក្រុមហ៊ុន​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន SAP​ដើម្បី​នាំ​យក​សេវា​Cloud​ដំបូង​គេ​មក​កម្ពុជា​ក្នុង​គោលបំណង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​និង​កំលាំង​ពលកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​

រាជធានី​ភ្នំពេញ​៖Premier ERP Solutions ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត​មាន​មួយ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ន កន្លង​ទៅ​នេះ​ក្រុមហ៊ុន​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន SAP​ដើម្បី​នាំ​យក​សេវា​Cloud​ដំបូង​គេ​មក​កម្ពុជា​ក្នុង​គោលបំណង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​និង​កំលាំង​ពលកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម នៅ​កម្ពុជា​។

​SAP ជា​ក្រុមហ៊ុន​មាន​ស្នាក់​ការ​ធំ​នៅ Walldorf, Germany និង​ក្រៅពី​នេះ SAP មាន​វត្តមាន​ជាង​១៣០​ប្រទេស​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​SAP ជា​សហគ្រាស​ផ្នែក Software និង​សេវាកម្ម​ទាក់ទង​នឹង​Software ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ផង​ដែរ​។

​លោក Villam Dots ប្រធាន​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​SAP បាន​ឲ្យ​ដឹង​ថា​សព្វថ្ងៃ SAP បាន​ផ្តល់​សេវាកម្ម​Cloud​សម្រាប់​អាជីវកម្ម​ខ្នាត​ធំ​មាន​ចំនួន​១.២២២​ក្រុមហ៊ុន និង​អាជីវកម្ម​ខ្នាត​តូ​និង​មធ្យម​មាន​ចំនួន​៤.៥៨៥​ក្រុមហ៊ុន​បាន​និង​កំពុង​មានការ​ពេញ​និយម​ពី​អតិថិជន​ព្រោះថា​វា​បាន​ជួយ​ឲ្យ​អាជីវកម្ម​មានការ​ចំណាយ​តិច ចំណេញ​ពេលវេលា​និង​កាត់​បន្ថយ​កំ​លាំ​ពលកម្ម​ទៀត​ផង​។

លោក ផៃ ចាន់ធូ ប្រធាន​ក្រុមហ៊ុន Premier ERP Solutions​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សេវាកម្ម​Cloud ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភព​លោក ចំណែក​នៅ​តំបន់​អាស៊ី​វិញ​មាន​ប្រទេស​ជា​ច្រើន​កំពុង​ប្រើប្រាស់ តែ​ដោយឡែក​សម្រាប់​កម្ពុជា​មាន​ទីផ្សារ​កំពុង​មានការ​រីក​ចម្រើន​នៅ​ពុំ​ទាន់​មាន​សេវា​នេះ​នៅឡើយ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​បែប​នេះ​ទើប​ក្រុមហ៊ុន Premier ERP Solutions បាន​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ដើម្បី​ផ្តល់​សេវាកម្ម​នេះ​ដល់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​។

​លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ជា​ពិសេស​សិស្ស​និ​សិ​ត្យ​បាន​យល់​ច្បាស់​អំពី​សេវាកម្ម​នេះ​ក្រុមហ៊ុន​នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ឬ​វគ្គ​ខ្លី​ៗ​ដើម្បី​ពន្យល់​និង​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់ ព្រោះថា​នៅ​ពេល​កន្លង​មក​ការ​យល់​ដឹង​អំពី​សេវាកម្ម​នេះ​ចំពោះ​ក្រុម​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​រួម​ទាំង​សិស្ស និស្សិត​មានការ​យល់​ដឹង​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​៕