ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​10​ចំនុច​ជា​គន្លឹះ​សន្សំ​សំចៃ​ទឹក​នៅ​ពេល​លោក​អ្នក​លាង​សម្អាត​រថយន្ត​ដោយ​ខ្លួនឯង

9 ឆ្នាំ មុន

ការ​លាង​សម្អាត​រថយន្ត​ដោយ​ខ្លួនឯង គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​សន្សំ​សំចៃ​ប្រាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​វិញ ក៏​មិន​ប្រាកដ​ថា លាង​រថយន្ត​ឱ្យ​បាន​ស្អាត​និង​ចំណេញ​ថវិកា​ដូច​បំណង​ដែរ ។ ដូចនេះ សូម​លើកយក​នូវ​វិធី​លាង​សម្អាត​រថយន្ត​ឱ្យ​បាន​ស្អាត ហើយ​ចំណាយ​ទឹក​តិច​ជួយ

ការ​លាង​សម្អាត​រថយន្ត​ដោយ​ខ្លួនឯង គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​សន្សំ​សំចៃ​ប្រាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​វិញ ក៏​មិន​ប្រាកដ​ថា លាង​រថយន្ត​ឱ្យ​បាន​ស្អាត​និង​ចំណេញ​ថវិកា​ដូច​បំណង​ដែរ ។ ដូចនេះ សូម​លើកយក​នូវ​វិធី​លាង​សម្អាត​រថយន្ត​ឱ្យ​បាន​ស្អាត ហើយ​ចំណាយ​ទឹក​តិច​ជួយ​សន្សំ​សំចៃ​ដល់​លោក​អ្នកមួយ​កម្រិត​ដូច​តទៅ​៖

១-​ចត​រថយន្ត​នៅ​ក្រោម​ទីតាំង​ដែល​មាន​ម្លប់ ដើម្បី​បង្ការ​ការ​ហួត​ទឹក​ចេញ​ពេល​លាង​ទាំង​មិន​ទាន់​បាន​ដុស​សម្អាត​ផង​នោះ ។ គួរតែ​ប្រើ​ប្រភព​ទឹក​ឱ្យ​ជិត​បន្តិច គឺ​យក​ធុង​ទឹក​ដាក់​ក្បែរ​ខ្លួន​ជា​និច្ច ។

២-​ចាក់​បំពេញ​ទឹក​ក្នុង​ធុង​ទី​១ គឺ​អ្នក​ប្រើប្រាស់​ធុង​ទឹកតូច​លម្ម គឺ​គ្រប់គ្រាន់​ហើយ បន្ទាប់​មក​ដាក់​សាប៊ូ​និង​អេ​ប៉ុង​លាង​សម្អាត​ចូល​នៅ​គ្រានោះ តែ​កុំ​បន្ថែម​ម្សៅ​សាប៊ូ​ទៀត​ឱ្យ​សោះ ។

៣-​ចាក់​បំពេញ​ទឹក​ក្នុង​ធុង​ទី​១​ដដែល ហើយ​ចាប់ផ្តើម​ដុសលាង​សម្អាត​រថយន្ត​តែ​ម្តង ។ ការ​អនុវត្ត​បែប​នេះ គឺ​អ្នក​គ្រាន់តែ​ចំណាយ​ទឹកតែ​មួយ​ធុង គឺ​អាច​សម្អាត​រថយន្ត​បាន​ពាក់កណ្តាល​ហើយ ។

៤-​ចាក់​បំពេញ​ក្នុង​ធុង​ទី​២ ហើយ​ថែម​ម្សៅ​សាប៊ូ​បន្តិច​នៅ​ក្នុង​ធុង​នោះ ។ ការ​ប្រតិបត្តិ​បែប​នេះ ដោយ​សំអាង​ថា ការ​ប្រើ​សាប៊ូ​កាន់តែ​ច្រើន​ក្នុង​ការ​លាង​រថយន្ត​នោះ ទឹក​ក៏​វា​ត្រូវ​ប្រើ​ច្រើន​ដែរ ។ ម្យ៉ាងទៀត វា​ក៏​ត្រូវការ​ទឹក​ច្រើន​សម្រាប់​ជម្រះ​ជាតិ​សាប៊ូ​នោះ​ទៀត​ផង ។

៥-​ប្រើប្រាស់​ទឹកសាប៊ូ​និង​អេ​ប៉ុង ដើម្បី​ដុស​ជូត​វា​ម្តងទៀត​ពីលើ​ចុះ​ក្រោម​ជាមួយនឹង​ពពុះ​សាប៊ូ​នោះ ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដុស​ជម្រះ​នូវ​ស្នាម​ប្រ​ទ្បា​ក់ ដែល​ពិបាក​ឬ​ក្រាំង​ជាប់​នឹង​ទឹក​ថ្នាំ​ឱ្យ​បាន​ស្អាត​មុន​នឹង​ប្រើ​ទឹក​ធុង​ទី​២​លាង​សម្អាត ។

៦-​បន្ត​ប្រើប្រាស់​ទឹក​ក្នុង​ធុង​ទី​២​ដដែល​ហើយ​នៅ​ពេល​នោះ​អ្នក​អាច​ដាក់​ទឹក​ថែម​បន្តិច ដើម្បី​ដុស​សម្អាត​លើ​តួ​រថយន្ត​ពីលើ​ចុះ​ក្រោម ។ ប្រសិនបើ​អ្នក​អនុវត្ត​ដោយ​ប្រុង​ប្រយ័ត្ន​នោះ អ្នក​អាច​ប្រើ​ទឹក​ត្រឹមតែ​កន្លះ​ធុង​ក្នុង​ដំណាក់កាល​លាង​សាប៊ូ​នោះ គឺ​បាន​ហើយ ។

៧-​លាង​សម្អាត​អេ​ប៉ុង​ក្នុង​ធុង​ទី​២​ដដែល​នោះ ហើយ​យក​វា​ចេញ​ចាក់ទឹក​ពភ្លក់​នោះ​ចេញ​ដើម្បី​លាង​សម្អាត​វា​ចេញ​តែ​ម្តង ។ ត្រង់​ចំណុច​នេះ គឺ​អ្នក​ចំណាយ​ទឹក​ត្រឹមតែ​២​ធុង​ទៅ​២,៥​ធុង អាស្រ័យ​លើ​ការ​សន្សំ​សំចៃ​ក្នុង​ការ​អនុវត្ត​របស់​អ្នក ។

៨-​ប្រើប្រាស់​អេ​ប៉ុង​ដុស​សម្អាត​ភ្លាម​ៗ នៅ​លើ​តួ​រថយន្ត​ហើយ​ដុស​នៅ​ចំណុច​មួយ​ចំនួន​ដដែល​ៗ ឱ្យ​ជ្រះ​ស្អាត​បាន​ល្អ​មុន​នឹង​លាង​សម្អាត​ទឹក​ស្អាត​ចុង​ក្រោយ ។

៩-​ចាក់​បំពេញ​ទឹក​ក្នុង​ធុង​លាង​ទឹក​ស្អាត​សម្រេច​តែ​ម្តង ដោយ​ប្រើ​អេ​ប៉ុង​ដុស​ផង​ដែរ គឺ​ចំណាយ​ត្រឹមតែ​ទឹក​៣​ធុង​ប៉ុណ្ណោះ ជា​ការ​ស្រេច​។

១០-​ជូត​សម្អាត​និង​ប៉ូ​លា​រថយន្ត​តាម​សេចក្តី​ត្រូវការ ។ អនុវត្ត​តាម​សេចក្តីណែនាំ​នេះ រថយន្ត​របស់​អ្នក​ប្រើ​ទឹក​ត្រឹមតែ​៣​ធុង ទៅ​៣,៥​ធុង គឺ​សម្អាត​បាន​ស្អាត​គ្រប់គ្រាន់​ហើយ ៕