ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ផ្ទុះ​ជំងឺ​ភ្លាម​ៗ ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង និង​ចម្រៀង​កញ្ញា ឌី សូ​នី​តា បាន​ផ្ទុះ​ជំងឺ​ភ្លាម​ៗ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ភ័យ​ព្រលឹង​ចុង​សក់ និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​។

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង និង​ចម្រៀង​កញ្ញា ឌី សូ​នី​តា បាន​ផ្ទុះ​ជំងឺ​ភ្លាម​ៗ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ភ័យ​ព្រលឹង​ចុង​សក់ និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ​។

ជា​ជំ​ហ៊ាន​ដំបូង​ក្រុម​គ្រួសារ​របស់​តារា​រូប​នេះ​បញ្ជាក់​ថា នាង​បាន​ឡើងក​ម្តៅ​លើស​ពី​ធម្មតា​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍រ​វើ​លរ​វាយ​លែង​ដឹងខ្លួន បណ្តាល​ឲ្យ​ក្រុម​គ្រួសារ​ភ័យ​ស្លន់ស្លោ នឹង​បាន​សម្រេច​បញ្ជូន​នាង​មក​ពី​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្តង​។

ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​បងស្រី​របស់​កញ្ញា ឌី សូ​នី​តា បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​បន្ត​ក្រៅ​ខ្លួន​នៅឡើយ ប៉ុន្តែ​មិន​ដូច​ពេល​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ​ទេ ដែល​អាកា​រៈ​របស់​នាង​បាន​ឡើងក​ម្តៅ​ខុស​ពី​ធម្មតា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​ការ​ព្យាបាល​ពី​ក្រុម​គ្រួ​ពេទ្យ​រួច​មក​អាកា​រៈ​របស់​នាង​បាន​វិល​មក​ដូច​សភាព​ដើម​វិញ​ខ្លះ​ហើយ ហើយ​អាច​នឹង​ចេញពី​មន្ទីរពេទ្យ ដើម្បី​បន្ត​ព្យាបាល​នៅ​ឯ​គេហដ្ឋាន​បន្ត​ទៀត​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​អាកា​រៈ​ជំងឺ​នេះ តារា​សម្តែង និង​ចម្រៀង​ក្មេងខ្ចី​ដែល​ចាប់កំណើត​ក្នុង​ខេត្តកំពង់ឆ្នាំង ឌី សូ​នី​តា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ជំងឺ​របស់​នាង​បាន​ចាប់ផ្តើម​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​ពីរ បន្ទាប់​ពី​ថ្ងៃ​ដំបូង​អាកា​រៈ​ជំងឺ​នេះ​មិន​មាន​អ្វី​គួ​ឲ្យ​កត់សម្គាល់​។ នាង​បញ្ជាក់​ថា ជំងឺ​របស់​នាង​ចាប់ផ្ដើម​ធ្វើទុក្ខ​កាន់តែ​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លាំង ប៉ុន្តែ​សំណាង​បាន​ម្តាយ​របស់​នាង​ឡើង​មក​មើលឃើញ​ពេល​នាង​កំពុង​តែ​ញាក់​តែ​ម្នាក់ឯង រួច​ក៏​ហៅ​បងប្អូន​បី​មក​ពេទ្យ​តែ​ម្ដង ខណៈ​ពេល​ដែល​នាង​មិនដឹង​ខ្លួន​អ្វី​ទាំងអស់​។

តាម​ការ​ឲ្យ​ដឹង​ពី ឌី សូ​នី​តា នាង​មាន​អារម្មណ៍​ស្រៀវ​ឆ្អឹងខ្នង ហើយ​ចង្កេះ​ចង់​ដាច់​ពី​គ្នា និង​ឈឺ​តាំង​ក្បាល​ចុង​ដល់​ជើង រួម​ទាំង​រងា​ញ័រញាក់​ទៀត​ផង​។ នាង​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ក៏​កំណត់​ជំងឺ​នាង​មិន​ទាន់​បាន​ដែរ ព្រោះ​វា​ដូច​ជា​ជំងឺ​ចម្លែក​អ្វី​ម្យ៉ាង ព្រោះ​មាន​អ្នកជំងឺ​ប្រមាណ​៨-៩​នាក់​ទៀត ឈឺ​ដូច​នាង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព