ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខេត្តក្រចេះ​បន្ត​ចែក​ប្លង់​​ដី​កម្ម​សិទ្ធិ​ បន្ទាប់​ពី​ជម្លោះ​ដីធ្លីមាន​ភាព​ស្ងប់ស្ងាត់

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទី​រសុរិយោដី​​ខេត្ត​បានឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ក្នុងសង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះចំនួន​ជិត​២​ពាន់​គ្រួសារ ទទួល​​បាន​ប្លង់​កម្មសិទ្ធិ​​ដីធ្លី​ ឬ​​ប្លង់​​រឹង សម្រាប់​កាន់កា.ប់ ​ដើម្បី​សុវត្ថិភាព

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទី​រសុរិយោដី​​ខេត្ត​បានឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ក្នុងសង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះចំនួន​ជិត​២​ពាន់​គ្រួសារ ទទួល​​បាន​ប្លង់​កម្មសិទ្ធិ​​ដីធ្លី​ ឬ​​ប្លង់​​រឹង សម្រាប់​កាន់កាប់ ​ដើម្បី​សុវត្ថិភាព​ និង​ស្របច្បាប់ដោយ​គ្មាន​ការ​រំលោភ​បំពាន​ណា​មួយ​ទៅ​ថ្ងៃខាង​​មុខ ​។

ការ​​ចុះ​ចែក​ប័ណ្ណ​កម្ម​សិ​ទ្ធិ​ដីធ្លី​ ឬ​ក៏​ប្លង់​រឹង​​​នេះ គឺ​ត្រូវ​គេ​មើលឃើញ​​ថា ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​​ទំនាស់​ដីធ្លី​​របស់​ពលរដ្ឋនៅ​ក្នុង​​ខេត្តក្រចេះ​ដែល​​កន្លង​មក ​ធ្លាប់​កើត​មាន​​ជា​ញឹកញាប់ តែ​នៅ​ពេល​នេះ គឺ​ត្រូវ​​បានស្ងប់ស្ងាត់​ បន្ទាប់​ពី​កា​រ​ចុះ​ដោះស្រាយ​ គឺ​ឈាន​ទៅ​ទទួល​​បាន​ល​ទ្ធ​​ផល​​ជា​វិជ្ជមាន​ ​។

​ប្រធាន​មន្ទីរ​រៀ​បចំ​ដែន​ដី នគរូបនីយ​កម្ម សំណង់​ និង​សូ​រិ​យោ​ដី​ខេត្ត លោក​កៅ ម៉ា​ឌី​ឡែ​ន បាន​លើក​ឡើង​ឱ្យ​​ដឹង​បន្ថែម​ កាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​ធ្នូ ក្នុង​ពិធី​ចែក​ប្លង់​ដី​​កម្ម​សិ​ទ្ធិ​​ជូន​ដល់​ពលរដ្ឋ​ទាំង​ចំនួន​ជិត​២​​ពាន់​គ្រួសារ មក​ពី​ភូមិ​ចំនួន​២​ ក្នុង​សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ដោយ​លោក​បាន​អះអា​ង​ថា​ ​អនុវត្ត​តាម​​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល និង​ដោយ​មាន​ការ​គាំទ្រ​​សកម្ម​ភាព​ពី​សំណាក់​​គ​ណៈ​​បញ្ជាការ​ឯកភាព​ខេត្ត គឺ​អាជ្ញាធរ​​ថ្នាក់​ខេត្ត​ និង​បន្ត​ការ​ចុះ​វាស់វែង​​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​​នៅ​តាម​ស្រុក​-​ក្រុងផ្សេង​ទៀត​នៅ​ទូ​ទាំង​​ខេត្ត ឱ្យ​សម្រេច​បាន​ល​ទ្ធ​​ផល​ជាវិជ្ជមាន​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព