ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង​ហ្វ៊ី​ហុង កំពូល​អ្នក​ប្រយុទ្ធ​ក្បាច់​គុណ​ចិន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​លេ​ជេន

9 ឆ្នាំ មុន

ភាពយន្ត​ប្រភេទ​វាយប្រហារ ក្បាច់​គុណ​ចិន​មួយ មាន​ចំណងជើង​ថា វ៉ាង​ហ្វ៊ី​ហុង បាន​ចាក់​បញ្ចាំង​ហើយ​នៅ​ក្នុង​រោង​ភាពយន្ត​លេ​ជេន ទាំង​បី​សាខា ដូច​ជា លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ទួល​គោក និង​លេ​ជេន​មាន​ជ័យ ក្នុង​លក្ខណៈ 3D​។ វ៉ាង​ហ្វ៊ី​ហុង ឬ Rise of the Legend ជា​ភាពយន្ត​ចិន​មួយ​ដែល​ត្រូវ​

ភាពយន្ត​ប្រភេទ​វាយប្រហារ ក្បាច់​គុណ​ចិន​មួយ មាន​ចំណងជើង​ថា វ៉ាង​ហ្វ៊ី​ហុង បាន​ចាក់​បញ្ចាំង​ហើយ​នៅ​ក្នុង​រោង​ភាពយន្ត​លេ​ជេន ទាំង​បី​សាខា ដូច​ជា លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ទួល​គោក និង​លេ​ជេន​មាន​ជ័យ ក្នុង​លក្ខណៈ 3D​។ វ៉ាង​ហ្វ៊ី​ហុង ឬ Rise of the Legend ជា​ភាពយន្ត​ចិន​មួយ​ដែល​ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ក្នុង​ការ​ផលិត​យ៉ាងច្រើន​ក្នុង​ឆ្នាំ​2014 ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​កំ​ព្យូ​ទ័​រ និង​ការ​ហ្វឹកហាត់​តួ​សំដែង យ៉ាង​លំអិតលំអន់​បំផុត​។

ដូច​លោក​អ្នក​ធ្លាប់​ស្គាល់ឈ្មោះ វ៉ាង​ហ្វ៊ី​ហុង​រួច​មក​ហើយ​ថា គាត់​ជា​លោកគ្រូ​បង្ហាត់​ក្បាច់​គុណ​ដ៏​មាន​ប្រជាប្រិយភាព​ដ៏​ល្បី​ល្បាយ​ប្រចាំ​ប្រទេស​ចិន​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ ក៏​ដូច​ជា​នៅ​កម្ពុជា​ផង​ដែរ​។ ភាពយន្ត​នេះ និង​បរិយាយ​ទាក់ទង​នឹង​ប្រវត្តិ​របស់​គាត់​ដែល​ប្រកប​ទៅ​ដោយ​ភាព​ព្យាយាម និង​ការ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ដែល​គាត់​កំពុង​រស់នៅ​។

សម្ដែង​ដោយ​តារា​ល្បី​ប្រចាំ​ប្រទេស​ចិន​ដូច​ជា Sammo Kam-Bo Hung, Peng Yuyan និង​Luodan Wang ។ លោក​អ្នក​អាច​អញ្ជើញ​ទិញ​សំបុត្រ​ទស្សនា​នៅ​តាម​រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ​នានា ជា​លក្ខណៈ 3D​។ សម្រាប់​ព័ត៌មាន​ទាក់ទង​និង​ភាពយន្ត​ផ្សេង​ៗ​សូម​ចូល​ទៅ​កាន់​ទំព័រ Facebook របស់ ចៃ​កុន គឺ www.facebook.com/jaikon.cambodia និង Facebook របស់​រោង​ភាពយន្ត​លេ​ជេន www.facebook.com/legendcinema

សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​នៃ​ភាពយន្ត​នេះ​នៅ​ទី​នេះ