ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រុង​កំពង់​ឆ្នាំងលើក​ឡើង​ពី​បាតុ​ភាពអាក្រក់​ជា​ច្រើន​ជូន​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំងបាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តឱ្យ​ជួយ​លុប​បំបាត់នូវ​បាត​ភាព​​​អាក្រក់​ជា​ច្រើន​យ៉ាង​ក្នុង​ខេត្ត​ដូច​ជា សូមឱ្យ​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​មានក្រ​មសីលធ​ម៌​សក្តិ​សមជា​គ្រូពេទ្យ​ជួយ​ប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំងបាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តឱ្យ​ជួយ​លុប​បំបាត់នូវ​បាត​ភាព​​​អាក្រក់​ជា​ច្រើន​យ៉ាង​ក្នុង​ខេត្ត​ដូច​ជា សូមឱ្យ​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​មានក្រ​មសីលធ​ម៌​សក្តិ​សមជា​គ្រូពេទ្យ​ជួយ​ប្រជាពលរដ្ឋ សូម​ឱ្យអ្នក​យក​ភាស៊ី​កង់​ម៉ូតូ​យក​តម្លៃ​តាម​សៀវភៅ​បន្ទុក ​​អ្នកម៉ៅការ​ដឹក​សំរាម​ឱ្យ​ទាន់​ពេល​ និង​កុំឱ្យ​យក​លើស​សៀវភៅ​បន្ទុក បញ្ហា​ធ្វើអត្តសញ្ញាណប័ណ្ណ​ឱ្យ​បាន​តាម​លេខ​រៀង និង​កុំ​យក​តម្លៃលើស​កំណត់​របស់​រដ្ឋ និង​ស្នើ​សុំ​ដាក់​ភ្លើងបំភ្លឺនៅ​កែង​មន្ទីរពេទ្យ​ និង​កែង​នគរបាល​ខេត្ត​ជាដើម ។

ពួក​គាត់​បាន​លើក​ឡើង​បែប​នេះនៅ​ក្នុង​វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំងអាណត្តិ​ទី​២ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ​ធ្នូ ​​២០១៤​ នៅ​សាលាក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក​ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ម៉ែ​ន ធឿ​ន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​បញ្ជា​ក់ថា កន្លង​ទៅ គ្រូពេទ្យ​ខេត្ត​តែងតែ​ប្រើ​ពាក្យ​មិនសមរម្យ​មក​លើអ្នកជម្ងឺ ចំណែក​អ្នក​យក​ភាស៊ី​កង់ ម៉ូតូ​វិញ​ក៏​កំពុង​យក​តម្លៃ​លើ​សសៀវភៅ​បន្ទុក​ដោយ​គ្មាន​មន្ទីរ​ពាក់​ព័ន្ធណា
ជូ​យ​​អន្តរាគម​ន៍ឡើយ រីឯ​អ្នក​ដឹក​សំរាម​វិញ​មាន​ភាពយឺត​យ៉ា​វ ជួនកាល​ទុក​ដល់​២-៣​ថ្ងៃ​ក៏​មាន ។​ល​។ ហេតុដូច​ឆ្នេះ​ពួក​គាត់​ស្នើ​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​មេ​តា្ត​ជួយ​ពួក​គាត់​នូវ​បញ្ហា​ខាងលើ​នេះ​ផង ។

​ឆ្លើយ​ទៅ​នឹង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រសាសន៍​ថា​ លោក​នឹង​​ទទួលយក​ទៅ​ពិភាក្សា​ជាមួយ​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ​ហើយ នឹង​ដោះស្រាយ​ជូន​នៅ​ពេល​ក្រោយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព