ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រី​ស ហ៊ី​ល​តុ​ន បញ្ចេញ​សម្រស់​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី​ក្រុង​កាន

9 ឆ្នាំ មុន

តារា​សម្តែង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន បញ្ចេញ​សម្រស់​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី NRJ ឆ្នាំ​២០១៤ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៤ នៅ​រោង​មហោស្រព Palais des Festival ក្នុង​ទីក្រុង​កាន ប្រទេស​បារាំង ។

តារា​សម្តែង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន បញ្ចេញ​សម្រស់​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី NRJ ឆ្នាំ​២០១៤ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៤ នៅ​រោង​មហោស្រព Palais des Festival ក្នុង​ទីក្រុង​កាន ប្រទេស​បារាំង ។

ប៉ា​រី​ស ហ៊ី​ល​តុ​ន ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​ឆែក​ពី​ចំហៀង​បញ្ចេញ​គល់ភ្លៅ​សខ្ចី ពិសេស​លេច​គល់​សុដន់​ទាក់ទាញ​ក្រសែភ្នែក​ទស្សនិកជន​យ៉ាង​ខ្លាំង ។
នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន និយាយ​ថា នាង​មាន​មោទនភាព​ណាស់​នៅ​ពេល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​តន្ត្រី NRJ ។
នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១៦ ដែល​ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៩៩ ។

នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន ជាប់់​ឈ្មោះ​ជា​ឌី​ជេ​ស្រី​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​អាជីព​ថ្មី​បន្ថែម​របស់​នាង ។ អាជីព​នេះ​នាង​មាន​តម្លៃ​ខ្លួន​១​លាន​ដុល្លារ​ក្នុង​មួយ​កម្មវិធី ។

ប៉ា​រី​ស ហ៊ី​ល​តុ​ន កើត​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ ១៩៨១ នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក មាន​កម្ពស់​១,៧៣​ម៉ែត្រ ។ នាង​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ។

ប៉ា​រី​ស ហ៊ី​ល​តុ​ន ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០០០ ហើយ​ឆ្នាំ​២០០៣ នាង​បាន​ថត​វី​ដេ​អូ​ស្នេហា​រោលរាល​ជាមួយ​មិត្ត​ប្រុស​របស់​នាង​គឺ​លោក​រីក សា​ឡូ​មូ​ន មាន​ចំណងជើង​ថា «​រាត្រី​១​ក្នុង​ទី​ក្រុងប៉ារីស​» និង​ខ្ចរខ្ចាយ​ជា​សាធារណៈ​ទៀត​ផង ៕