ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ដ៏​កម្រ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​លោក

9 ឆ្នាំ មុន

១-​ទូ​ទូរស័ព្ទ​សាធារណៈ​ប្រើ​ពន្លឺព្រះអាទិត្យ
ក្រុមហ៊ុន Solarbox បាន​បង្ហាញ​ទូ​ទូរស័ព្ទ​សាធារណៈ​ភ្ជាប់​ឧបករណ៍​បញ្ចូល​អា​គុយ​ពី​ពន្លឺព្រះអាទិត្យ ស្ថិត​នៅ​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ។

១-​ទូ​ទូរស័ព្ទ​សាធារណៈ​ប្រើ​ពន្លឺព្រះអាទិត្យ
ក្រុមហ៊ុន Solarbox បាន​បង្ហាញ​ទូ​ទូរស័ព្ទ​សាធារណៈ​ភ្ជាប់​ឧបករណ៍​បញ្ចូល​អា​គុយ​ពី​ពន្លឺព្រះអាទិត្យ ស្ថិត​នៅ​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ។

២-Samsung លុកលុយ​ក្រុង​ប៉ា​រី​ស
ស្ត្រី​ម្នាក់​ពាក់​វ៉ែនតា​ប្រើ​ចំណាំងផ្លាត «​សាំ​ស៊ុ​ង គៀ​អា​វី​» ដោយ​មាន​ភ្ជាប់​ស្មា​ត​ហ្វូ​ន «Samsung Galaxy Note 4» អាច​ទស្សនា​ខ្សែភាពយន្ត និង​លេង​ហ្គេ​ម​បាន ។

៣-​ស្ពាន​យោល​គួរ​ឱ្យ​ស្ញើប
ស្ពាន​យោល​គួរ​ឱ្យ​ភ័យ​ខ្លាច​នៅ​ចិន ស្ថិត​ក្នុង​តំបន់​ភីង​ជាំ​ង ខេត្ត​ហ៊ូ​ណា​ន ភាគ​ខាងត្បូង ។ ស្ពាន​យោល​នោះ​ក្រាល​កញ្ចក់​ប្រវែង​៣០០​ម៉ែត្រ ភ្ជាប់​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ពី​ដី​ប្រហែល​១៨០​ម៉ែត្រ ។

៤-​កូន​ផេ​ន​គ្វី​ន
កូន​ផេ​ន​គ្វី​ន​មួយ​ក្បាល​ឈរ​ក្បែរ​មេ ក្នុង​ឧទ្យាន​សត្វ Schoenbrunn ក្រុង​វី​យ៉ែ​ន ប្រទេស​អូ​ទ្រី​ស ក្រោយ​ពី​កើត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​ដងខ្លួន​របស់​វា​មាន​រោម​ពណ៌​ខ្មៅ​ក្រាស់ ជួយ​ការពារ​ទឹក និង​ផ្តល់​ភាព​កក់ក្តៅ ។

៥-​ពិ​ព​រ័​ណ៍​ហ្គី​តា
ហ្គី​តា «Akustik Martin Dreadnought» ផលិត​នៅ​ឆ្នាំ​១៩៣៥ បាន​តាំង​បង្ហាញ​នៅ​ទីក្រុង​ជឺ​ស៊ី​ស៊ី​ទិ រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក ។

៦-​ដានជើង​ដាយ​ណូ​ស៊័​រ
អ្នក​ស្រាវជ្រាវ​ពិនិត្យ​ផ្ទាំង​ថ្ម មាន​ដានជើង​ដាយ​ណូ​ស៊័​រ រក​ឃើញ​ក្នុង​ឧទ្យាន «​គ្រី​តេ​សៀ​ស​» នៅ​លើ​ភ្នំ​ខាល​អុក​គូ ក្រុង​ស៊ូ​ហ្គ្រ ប្រទេស​បូ​លី​វី កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ២០១៤ ។

ដាន​នោះ​គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​ដានជើង​ច្រើន​ជាង​៥.០០០​ដាន​របស់​ដាយ​ណូ​ស៊័​រ ប្រហែល​២០​ប្រភេទ ដែល​ប្រទះ​ឃើញ​នៅ​តំបន់​ភ្នំ​នោះ ។

៧-​ពស់​ពូជ​នៅ​តំបន់​ភ្នំ
ពស់​ក្នុង​តំបន់​ភ្នំ​ដ៏​ខ្ពស់​របស់​អេ​ត្យូ​ពី បាន​ក្លាយជា​សត្វ​កម្រ ក្នុង​ឧទ្យាន​សត្វ​នានា​នៅ​លើ​ពិភពលោក ។ ពស់​មួយ​ក្បាល​នោះ មិនសូវ​មាន​នរណា​ម្នាក់​ដឹង​ពី​ប្រវត្តិ​ទេ ព្រោះ​វា​រស់នៅ​ទី​ខ្ពស់ ។

៨-​អ្នក​ចំណាកស្រុក​ផ្លូវ​ឆ្ងាយ
មេអំបៅ​ពូជ «​ម៉ូ​ណា​ច​» មាន​រហស្សនាម​ថា ជា «​អ្នក​ចំណាកស្រុក​ផ្លូវ​ឆ្ងាយ​» ព្រោះ​វា​ហើរ​ពី​ភាគ​ខាងជើង​កា​ណា​ដា ទៅ​មិ​ុ​ក​ស៊ិ​ក ទៅ​ឆ្នេរ​កាលី​ហ្វ៊័​រ​នី​ញា​៉ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​៤.៨០០​គីឡូ​ម៉ែ​ត្រ ។

៩-​ឧបករណ៍​ព​ន្យា​រ​កំណើត​ប្រភេទ​ថ្មី
ក្រុមហ៊ុន «​មើ​ក​» បង្ហាញ​ឧបករណ៍​ពន្យារកំណើត «nexplanon» ដោយ​ដាក់​បង្កប់​នៅ ក្នុង​ដៃ​អាច​ពន្យារកំណើត​បាន​ល្អ ៕