ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ ខ្យល់​កន្ត្រាក់រដូវរំហើយ​កំពុង​បន្ត​បក់បោក​ខ្លាំង​ក្នុង​តំបន់​ជាប់ព្រំប្រទល់​ខេត្តព្រះ​សីហនុ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ​​នា​វេលាម៉ោងព្រឹកថ្ងៃទី១៨ ធ្នូ ២០១៤ នេះថា ខ្យល់​កន្ត្រាក់​ក្នុង​រំហើយ​កំពុង​បន្ត​វាយ​លុក​​​តំបន់​​ផ្សេងៗដែល​ជាប់ព្រំប្រទល់​​ខេត្តព្រះសីហនុ​ទៀត

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ​​នា​វេលាម៉ោងព្រឹកថ្ងៃទី១៨ ធ្នូ ២០១៤ នេះថា ខ្យល់​កន្ត្រាក់​ក្នុង​រំហើយ​កំពុង​បន្ត​វាយ​លុក​​​តំបន់​​ផ្សេងៗដែល​ជាប់ព្រំប្រទល់​​ខេត្តព្រះសីហនុ​ទៀត បន្ទាប់ពី​​​បាន​បក់បោក​​នៅ​ក្នុង​ឃុំ​ចំនួន​៣ ដែល​មាន​ទីតាំង​ស្រប​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នា​រដូវរំហើយ ។

ប្រភពបានឱ្យ​ដឹងថា ក្នុង​ហេតុការណ៍​ខ្យល់​បក់បោកខ្លាំងនេះ គឺបណ្តាលឱ្យ​ផ្ទះ​ចំនួន​​៥៣​ប៉ើងដំបូល, ផ្ទះ​រាបដល់​ចំនួន៩ខ្នង និង​សាលា​រៀន​៣ខ្នងទៀត​ត្រូវប៉ើងដំបូល​ ។ តែទោះបីជាយ៉ាងណា មិន​មាន​មនុស្ស​រងគ្រោះ​ថ្នាក់​​ដោយ​សារ​ខ្យល់នេះទេ ។ទន្ទឹម​នឹងនេះ ដែរ កម្លាំងអាជ្ញា​ធរ​កំពុង​តែចុះទៅត្រួតពិនិត្យ​កន្លែង​កើតហេតុនោះ​ ។

គួរកត់សម្គាល់ ខ្យល់កន្ត្រាក់នារដូវរំហើយ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំងកន្លងទៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព