ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លះ​មិន​ទាន់​ដាច់​ស្រេច​ ប្តី​ប្រចណ្ឌ​លួច​ចាក់​ប្រពន្ធ​ច្រើន​កាំ​បិត​ប៉ុន​ប៉ង​សម្លា.ប់​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ទំនង​កើតរោគ​ប្រច័ណ្ឌ​បុរស​ម្នាក់​បាន​យក​កាំបិត​កៃ​លប​ទៅ​ចាក់​ប្រពន្ធ​ពីក្រោយ​ជាង​១០​កាំបិត​ប៉ង​សម្លា.ប់ តែ​មិន​ស្លា.ប់​គ្រាន់តែ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ធ្នូ ក្នុង​បន្ទប់ដេក​នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ។

ខេត្តបាត់ដំបង ៖ ទំនង​កើតរោគ​ប្រច័ណ្ឌ​បុរស​ម្នាក់​បាន​យក​កាំបិត​កៃ​លប​ទៅ​ចាក់​ប្រពន្ធ​ពីក្រោយ​ជាង​១០​កាំបិត​ប៉ង​សម្លាប់ តែ​មិន​ស្លាប់​គ្រាន់តែ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ធ្នូ ក្នុង​បន្ទប់ដេក​នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ។

មន្ត្រី​នគរបាល​ឃុំ​តា​សាញ ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ នុ​ក ម៉ុ​ន អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មួ​ច ខន អាយុ​៣៥​ឆ្នាំ មានកូន​៤​នាក់ ។ ប្ដី​ប្រពន្ធ​នេះ​ធ្លាប់​ឈ្លោះ វាយតប់​គ្នា និង​ធ្លាប់​ប្ដឹង​លែងលះ​គ្នា​នៅ​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​រាប់​ភ្លេច តែ​មិន​ដាច់ស្រេច​ទេ ដោយសារ​តែ​បុរស​ជា​ប្ដី​កើតរោគ​ប្រច័ណ្ឌ​ផ្កាប់មុខ​ខ្លាំង​ពេក ។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ​ប្រហែល​១០​ថ្ងៃ ប្ដី​ប្រពន្ធ​នេះ​បាន​ទៅ​ផ្ដិត​មេដៃ​លែងលះ​គ្នា​ជា​លើក​ចុង​ក្រោយ​នៅផ្ទះ​មេ​ភូមិ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​បុរស​ជា​ប្ដី​លប​ទៅ​ចាក់​ប្រពន្ធ​ដល់​ផ្ទះ ។ ការ​ចាក់​នោះ​ប៉ង​សម្លាប់ តែ​សំណាងល្អ​មិន​ចំ​កន្លែង​ស្លាប់ គ្រាន់តែ​របួស​ចំនួន​១១​កន្លែង ក្នុង​នោះ​មាន​២​កន្លែង​ធ្ងន់ ។ នុ​ក ម៉ុ​ន បាន​គេ​បាត់ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា ប្ដី​របស់​នាង​មាត់​ថា​ព្រម​លែងលះ តែ​ក្នុង​ចិត្ត​នៅ​តែ​តាម​ប្រច័ណ្ឌ និង​តាម​ព្យាបាទ​នាង​មិន​ឈប់​ឈរ​ឡើយ ។ នៅ​យប់​ថ្ងៃ​ទី​១៦ ធ្នូ ក្រោយ​ពី​ផ្តិត​មេដៃ​លែងលះ​គ្នា​បាន​១០​ថ្ងៃ ស្រាប់តែ​ប្តី​ចូល​ក្នុង​បន្ទប់​នាង រួច​ដក​កាំបិត​កៃ​ចាក់​ជា​ច្រើន​កាំបិត​ប៉ង​សម្លាប់​នាង ។ មុន​ពេល​ដក​កាំបិត​ចាក់​នាង​ពីក្រោយ​ផង ពីមុខ​ផង​នេះ គេ​ដី​បាន​និយាយ​ថា «​យើង​ជួប​គ្នា​ត្រឹមហ្នឹង​ចុះ !» ។ នៅ​ក្នុងផ្ទះ​មាន​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រោះ​ដែរ តែ​គ្មាន​នរណា​ជួយ​ទាន់​ឡើយ ហើយ​នាង​និយាយ​ថា «​ប្ដី​គំរក់​បាន​គេចខ្លួន​បាត់​ភ្លាម​មួយ​រំពេច សូ​ម្បី​សមត្ថកិច្ច​ក៏​មក​ជួយ​អន្តរាគមន៍​មិន​ទាន់​ដែរ​» ។ សមត្ថកិច្ច​និយាយ​ថា ជន​បង្ក​មាន​ចេតនា​គិត​ទុកជា​មុន ក្នុង​ការ​ធ្វើឃាត​ប្រពន្ធ ដែល​លែងលះ​មិន​ដាច់ស្រេច ។

សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ ខណៈ​មាន​តម្រុយ​ពី​សាក្សី​មួយ​ចំនួន​ថា​ទំនងជា​គេច​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ ។ ចំពោះ​ស្ត្រី​រង​គ្រោះ​កំពុង​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​ស្រុក​សំឡូត ៕