ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​យោធា​ផ្នែក​សឹក​រង​ស្រុក​ភ្នំ​ព្រឹកម្នាក់​​ បា.ញ់​សម្លា.ប់​ប្រពន្ធ​និង​កូន​ស្រី រួច​បា.ញ់​សម្លា.ប់​ខ្លួន​ឯង​ជា​ក្រោយ​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​ប្រ​ចាំ​ខេត្ត​បាត់​ដំបង​បាន​ឱ្យ​ដឹង​ថានៅ​វេ​លា​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ធ្នូ ២០១៤​នេះ​ មាន​ហេតុ​ការណ៍​បា.ញ់​ប្រហារ​មួយ​

ខេត្ត​បាត់ដំបង ៖ សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​ប្រ​ចាំ​ខេត្ត​បាត់​ដំបង​បាន​ឱ្យ​ដឹង​ថានៅ​វេ​លា​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ធ្នូ ២០១៤​នេះ​ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​មួយ​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​មន្រ្តី​យោធា ​​ផ្នែក​សឹក​រង​ស្រុក​ភ្នំ​ព្រឹក ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិភ្នំ​តូច​ ឃុំពេជ្រចិន្តា  ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

ជន​បង្ក​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​ខ្លី​​K54 បាញ់​ប្រ​ហារ​ទៅលើ​ប្រពន្ធ និង កូន​ស្រី​អាយុ៣ឆ្នាំ​ រួច​បាញ់​សម្លាប់​ខ្លួន​ឯង​​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​​ប្រពន្ធ​ និង​កូន​ស្រី​បាន​ស្លាប់នៅ​តាម​ផ្លូវ​ពេល​ដែល​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​. ប្តី​ឈ្មោះ ​រិត ធី  អាយុ​៤៩ឆ្នាំ , ប្រពន្ធ​ឈ្មោះ សុខ បញ្ញា អាយុ​២៨​ឆ្នាំ ចំណែកកូន​ស្រី ឈ្មោះ មុំ អាយុ៣​ឆ្នាំ ជន​រង​គ្រោះ​ទាំង​៣នាក់រស់នៅ​ក្នុង​ភូមិ-ឃុំ កើត​ហេតុ ។

បើតាម​អ្នក​​​ឆ្លើយ​ឆ្លង​ព័ត៌មាន​​បាន​​ឱ្យ​ដឹង​ទៀត​ថា គេ​នៅ​មិន​ទាន់ដឹង​ពី​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​បុរសជា​មន្រ្តី​យោធា​ខាង​លើ​សម្រេច​ចិត្ត​បាញ់​សម្លាប់​​ប្រពន្ធ​ និង​ខ្លួន​ឯង​នាពេល​នេះ​នៅ​ឡើយ​ទេ ។ប៉ុន្តែ​បើតាម​​ប្រ​ភព​ព័ត៌​មាន​​ពី​ប្រជា​ពលរដ្ឋ​ដែលនៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ២ថ្ងៃ ​គ្រួសារ​​ខាង​លើ​នេះ​ មាន​ជម្លោះ​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង​​ ហើយ​ស្រាប់តែមក​ដល់​ថ្ងៃ​កើត​ហេតុ​​​គ្រួសារ​នេះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ទៀត​ ហើយ​ក៏ឈាន​ទៅ​បាញ់​​សម្លាប់​មួយ​គ្រួសារ​តែម្តង ។ យ៉ាង​ណា​ក៍​ដោយ​គេនៅ​មិន​ទាន់ដឹងពី​លក្ខណៈស៊ី​ជម្រៅ​​​ ក្នុង​ជម្លោះ​នៃ​គ្រួសារ​​មួយ​នេះ​នៅ​ឡើយ​ទេ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​