ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​គ្រោង​ផលិត​ស្មា​ត​ហ្វូ​ន Galaxy E5 និង Galaxy E7

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា Android OS ឱ្យ​ដឹង​ថា ក្រុមហ៊ុន​កូរ៉េ​សាំ​ស៊ុង​គ្រោង​បង្កើត​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី Galaxy E5 និង Galaxy E7 នៅ​ឆ្នាំ​២០១៥ ។

យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា Android OS ឱ្យ​ដឹង​ថា ក្រុមហ៊ុន​កូរ៉េ​សាំ​ស៊ុង​គ្រោង​បង្កើត​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី Galaxy E5 និង Galaxy E7 នៅ​ឆ្នាំ​២០១៥ ។

លក្ខណៈ​ពិសេស​របស់ E5 គឺ​ទំហំ​៥​អីុ​ញ​កញ្ចក់​អេ​ក្រង់​ប្រភេទ Super AMOLED  CPU Quad-Core ល្បឿន​១.២​ជី​ហ្គា​ហឺត ។ RAM ២​ជី​ហ្គា​បៃ មាន​ក្នុង​ម៉ាស៊ីន​ចំនួន​១៦​ជី​ហ្គា​បៃ​។ កាមេរ៉ា​មុខ​ទំហំ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ស្មា​ត​ហ្វូ​ន Galaxy E5 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android 5.0 និង​ថាមពល​ថ្ម​ប្រើប្រាស់ ២៣០០ មី​ល្លី​អំពែ ។

លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន Galaxy E7 ទំហំ​៥.៥​អុ​ី​ញ កញ្ចក់​អេ​ក្រង់​ប្រភេទ Super AMOLED  CPU Quad-Core ល្បឿន​១.២ ជី​ហ្គា​ហឺត ។ RAM ២​ជី​ហ្គា​បៃ មាន​ក្នុង​ម៉ាស៊ីន​ចំនួន​១៦​ជី​ហ្គា​បៃ ។ កាមេរ៉ា​មុខ​ទំហំ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ​១៣​មេ​ហ្គា​ភិ​ច  ស៊ែ​ល ។ ស្មា​ត​ហ្វូ​ន Galaxy E7 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android 5.0 និង​ថាមពល​ថ្ម​ប្រើប្រាស់​២៩៥០​មី​លី្ល​អំពែ ។

តម្លៃពិត​ប្រាកដ​របស់​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​នេះ​ក្រុមហ៊ុន​សាំ​ស៊ុង​មិន​បាន​អះអាង​បញ្ជាក់​ទេ ៕