ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Justin Timberlake រំភើប​រហូត​ស្រក់​ទឹកភ្នែក​ក្រោយ​ទទួល​កាដូ​ពី​អ្នកគាំទ្រ

9 ឆ្នាំ មុន

តារា​សម្តែង Justin Timberlake បាន​ស្រក់​ទឹកភ្នែក​នៅ​លើ​ឆាក​សម្តែង​ បន្ទាប់​ពី​ទទួល​បាន​កាដូ​ពិសេស ​ពី​អ្នកគាំទ្រ​វ័យក្មេង​របស់​លោក​ អំឡុង​ពេល​ដែល​លោក​ជិះ​លើ​រទេះសេះ​

តារា​សម្តែង Justin Timberlake បាន​ស្រក់​ទឹកភ្នែក​នៅ​លើ​ឆាក​សម្តែង​ បន្ទាប់​ពី​ទទួល​បាន​កាដូ​ពិសេស ​ពី​អ្នកគាំទ្រ​វ័យក្មេង​របស់​លោក​ អំឡុង​ពេល​ដែល​លោក​ជិះ​លើ​រទេះសេះ​ មាន​ដំបូល ​នៅ​មជ្ឈមណ្ឌល Barclays ក្នុង Brooklyn នៃ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក ។

លោក​ និង​ភរិយា​អ្នកស្រី Jessica Biel មាន​ក្តី​រំពឹង​ថា​ នឹង​ទទួល​បានកូន​លើក​ដំបូង ស្រាប់តែ​ទឹកភ្នែក​របស់​លោក​ ចាប់ផ្តើម​ស្រក់​ចុះ​ បន្ទាប់​ពី​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ ​មួយ​រូប បាន​ជូន​កាដូ​ពិសេស​ឲ្យ​លោក ​ជា​ប៉ូ​ល​ក្រវាត់.ក ​សម្រាប់​ខួបកំណើត​គំរប់​៣៤ឆ្នាំ ​របស់​លោក​ ។

បន្ទាប់​ពី​លោក​ចាប់ផ្តើម​បើក​កាដូនោះ​នៅ​លើ​ឆាក លោក​បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ថា ​នេះ​ជា​កាដូ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​លោក ពីព្រោះ​លោក​មិនសូវ​សម្បូរ​ប៉ូ​ល​ក្រវាត់.ក ប្រភេទ​នេះ​ប៉ុន្មាន​ទេ​ ។

យោង​តាម​រយៈ​សារ​ព​ត៌​មាន E!News បាន​ឲ្យ​ដឹង​ថា ​តារាចម្រៀង​រូប​សង្ហារ​រូប​នេះ ​បាន​ជូត​ទឹកភ្នែក​ចេញ ហើយ​បន្ទាប់​មក ​និយាយ​ដោយ​ប្រយោល​លើ​ឆាក​ទៅ​កាន់​ក្មេង​ប្រុស​នោះ​ថា ខ្ញុំ​និង​ពាក់​ប៉ូ​ល​នេះ​ក្នុង​ថ្ងៃ​បុណ្យ​អូ​ណែ​ល ខ្ញុំ​ស្រលាញ់​ឯង Kiddo ៕