ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប្រយោគ​ក្នុង​កម្មវិធី The X factor នាង Mel B លែងលះ​ស្វាមី

9 ឆ្នាំ មុន

ជា​មេ​ប្រយោគ​ប្រចាំ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏ល្បី​មួយ​មានឈ្មោះ​ថា THE X FACTOR និង​ជា​តារាចម្រៀង​ល្បីឈ្មោះ​អ្នក​នាង Mel B កាលពី​ថ្មី​ៗ​នេះ​បាន​លែងលះ​ស្វាមី​របស់​ខ្លួន​ក្រោយ​

ជា​មេ​ប្រយោគ​ប្រចាំ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏ល្បី​មួយ​មានឈ្មោះ​ថា THE X  FACTOR និង​ជា​តារាចម្រៀង​ល្បីឈ្មោះ​អ្នក​នាង Mel B កាលពី​ថ្មី​ៗ​នេះ​បាន​លែងលះ​ស្វាមី​របស់​ខ្លួន​ក្រោយ​រៀប​អ​ពា​ហ៍​ពិពាហ៍​ និង​រួមរស់​ជាមួយ​គ្នា អស់​រយៈពេល ៧​ឆ្នាំ ។

ការ​លែងលះ​គូ​ស្វាមីភរិយា​រូប​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា ​ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ​កាលពី​ស​ប្តា​ហ៍​មុន ​ពេល​ដែល​នាង​ចូល​សម្រាក​ព្យាបាល​ជំងឺ​ឈឺក្រពះ​ធ្ងន់ធ្ងរ​កាលពី​កន្លង​ទៅ​។

ប្រភព​ពី​មិត្តភក្តិ​របស់ Mel B​បាន​ឲ្យ​ដឹង​ថា ចំណងអាពាហ៍ពិពាហ៍​របស់​នាង​ Mel B ​ឈាន​ដល់​ការ​ប្រេះឆា​ធ្ងន់ធ្ងរ ជាមួយ​ស្វាមី Stephen Belafonte ។
កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្នុង​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ “The X Factor” នាង​បាន​បង្ហាញ​កាយវិការ​ដ៏​ច្បាស់លាស់​មួ​យ នៅ​ពេល​ដែល​នាង​ដោះ​ចិញ្ចៀន​រៀប​ការ​ចេញពី​ដៃ មុន​ពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ដែល​នេះ​ជា​អ្វី​ដែល​នាង​ចង់​ឲ្យ​លោក Stephen ​បានឃើញ​និង​យល់​ច្បាស់​ពី​អារម្មណ៍​ពិត​របស់​នាង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លោក Stephen មិន​បាន​ទៅ​សួរសុខទុក្ខ​នាង​ម្តងណា​សោះ​ ពេល​ដែល​នាង​ទទួល​ការ សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ​។
តែ​ទោះជា​យ៉ាងណា​ក្តី​មិន​មាន​ព​ត៌​មាន​ច្បាស់ការ​ណាមួយ​ដែល​ថា​គូ​ស្វាមីភរិយា​រូប​នេះ​លែងលះ​ជាមួយ​គ្នា​ជា​អចិន្ត្រៃយ៍​នោះ​ឡើយ ប៉ុន្តែ​មិត្តភក្តិ​របស់​នាង​បាន​លើកទឹកចិត្ត​នាង​ឲ្យ​ធ្វើការ​លែងលះ ៕