ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​​ក្រហម និង​កម្មវិធី​​ពិសេស​នៅ Singha Stadium ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​​ពោរពេញ​​ដោយ​​ភាព​​រីករាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដ៏​ជក់ចិត្ត​ក្នុង​ពានរង្វាន់ English Premier League (EPL) រដូវ​កាល​២០១៤-២០១៥ ត្រូវ​បាន​ជ្រើសរើស​សា​ជា​ថ្មី​សម្រាប់ Singha Stadium ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដ៏​ជក់ចិត្ត​ក្នុង​ពានរង្វាន់ English Premier League (EPL) រដូវ​កាល​២០១៤-២០១៥ ត្រូវ​បាន​ជ្រើសរើស​សា​ជា​ថ្មី​សម្រាប់ Singha Stadium ។ ការ​ប្រកួត​លើក​ទី​បី​កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សង្គ្រាម​ក្រហម​រវាង​ក្រុម Manchester United (​បិសាច​ក្រហម​) និង​ក្រុម Liverpool (​ហង្ស​ក្រហម​) បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​មុខ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ។

Singha Stadium គឺជា​ព្រឹត្តិការណ៍​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​ដែល​អ្នកគាំទ្រ​កម្ពុជា​រាប់​ពាន់​នាក់​ទន្ទឹងរង់ចាំ ជា​កន្លែង​ដែល​អ្នកគាំទ្រ​ទស្សនា និង​ជួប​ជាមួយ​បរិយាកាស​ដ៏​រំជើបរំជួល​ពិតប្រាកដ​នៃ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ។ អ្នក​ទស្សនា​ទាំងអស់​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេ​ក្រង់​ដ៏​ធំ ងាយស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាលស្មៅ​នៃ​ប្រទេស​អង់គ្លេស ។ អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​សុទ្ធតែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិតជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ដែល​មានការ​ចូលរួម​សហការ​រវាង​កំពូល​តារាចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា កញ្ញា​ឱ​ក សុគន្ធ​កញ្ញា លោក​ណុ​ប បា​យា​រិ​ទ្ធិ ក្រុម​តន្ត្រីករ SYTHORN BAND និង​ក្រុម​រាំ​អាជីព​របស់​ស្រា​បៀរ​សិ​ង្ហា​មក​ពី​ប្រទេស​ថៃ ជាដើម​បាន​ធ្វើ​ឱ្យ​កក្រើក​ឆាក​តន្ត្រី​ទាំងមូល ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាង​មុខ​ឆាក​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ពិសា​ស្រា​បៀរ​សិ​ង្ហា​ដ៏​ឆ្ងាញ់​ត្រជាក់ ។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ សំបុត្រ​ចូលរួម​ទស្សនា​មាន​តម្លៃ​ត្រឹមតែ​៦.០០០​រៀល​ប៉ុណ្ណោះ លោក​អ្នក​នឹង​ទទួល​បាន​ស្រា​បៀរ សិ​ង្ហា​២​កំប៉ុង​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រា​បៀរ​សិ​ង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​ផ្សេង​ៗ​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ទាំងអស់​មានឱកាស​ឈ្នះ​រង្វាន់​ទ្វេ​ដង​ពី​ស្រា​បៀរ​សិ​ង្ហា​។ រាល់ពេល​ជាវ​ស្រា​បៀរ​សិ​ង្ហា លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់ឆ្នោត និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ការ​កោស​សន្លឹក​ប័ណ្ណ​ដូច​ជា អាវយឺត Manchester United បាល់ទាត់ Manchester United មួក SINGHA និង Manchester United ក៏​ដូច​ជា​ឆត្រ និង​អាវយឺត SINGHA ។

បន្ថែម​ពី​នេះ ក៏​នៅ​មានកម្ម​វិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​សិ​ង្ហា ដោយ​រាល់​ការ​ជាវ​ស្រា​បៀរ​សិ​ង្ហា​មួយ​កេស នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​មក​នៅ​ត្រឹមតែ​១៥ ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ទទួល​បាន​សន្លឹក​ឆ្នោត និង​ការ​កោស​ប័ណ្ណ​ផ្សងសំណាង​បន្ថែម​។ អ្នកចូលរួម​ទាំងអស់​ពិតជា​រីករាយ​ចំពោះ​កម្មវិធី​នេះ​យ៉ាង​ខ្លាំង ហើយ​ជាក់ស្តែង «​ការ​ជាវ​កាន់តែ​ច្រើន បាន​ឈ្នះ​រង្វាន់​កាន់​ច្រើន​» ពិតប្រាកដ​មែន​។ សូម​រង់ចាំ​ទស្សនាការ​ប្រកួត​ពិសេស​ទី​បួន​នៅ Singha Stadium រវាង​ក្រុមបាល់ទាត់ Tottenham Hotspur និង Manchester United នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ជា​បន្ត​ទៀត ៕