ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដូង​បុក​ស្មាស់វី​ របួសធ្ងន់​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ ស្រាប់តែ​រថយន្ត​ដឹក​ដូង​បត់​ឆ្វេង​បុក​បណ្តាល​ឲ្យ​ដួល​នៅ​មុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៦ ធ្នូ ២០១៤ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A 1100 ដឹក​ផ្លែ​ដូងខ្ចី​ពេញ​រថយន្ត បើកបរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ស្មាស់​វី ពណ៌​ក្រហម​លាយ​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ខាងលើ​រថយន្ត​ដឹក​ដូង​ក៏​បត់​ឆ្វេង​ ហើយ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ ធ្វើ​ឲ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត ចំណែក​​ឯ​​អ្នក​បើក​ម៉ូតូ​បោក​នឹង​កញ្ចក់​រថយន្ត​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​រង​របួសធ្ងន់​មានឈ្មោះ តារា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​អគ្គិសនី​ឆ្នាំ​ទី​៣ ស្នាក់​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​អ្នក​បើករថយន្ត​បាន​ធ្វើការ​ចរចា​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​ ដោយ​ចេញថ្លៃ​ព្យាបាលចំនួន​៣០០​ដុល្លារ​បញ្ចប់រឿង ៕