ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​តេស្តឈា​ម​​​ក្នុង​ស្រុក​សង្កែ​​ ប្រទះឃើញ​អ្នក​​មាន​ផ្ទុក​មេរោគ​អេដស៍​កើន​ចំនួន​៩០​​នាក់ហើយ​​​ក្នុង​ភូមិ-ឃុំ​​រកា​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បើ​​តា​ម​សេចក្តី​រាយការណ៍​​ពីខេត្ត​បាត់ដំបង​នៅ​វេលាព្រឹកថ្ងៃទី១៧ ធ្នូ ២០១៤ នេះ​ថា ការធ្វើ​តេស្តឈាម​​ដើម្បី​រក​មេរោគ​​​អេដស៍​នៅ​​ក្នុង​​​​​​មណ្ឌល​​សុខភាព​​​ឃុំរកា ក្នុង​ស្រុក​សង្កែ​

ខេត្តបាត់ដំបង ៖ បើ​​តា​ម​សេចក្តី​រាយការណ៍​​ពីខេត្ត​បាត់ដំបង​នៅ​វេលាព្រឹកថ្ងៃទី១៧ ធ្នូ ២០១៤ នេះ​ថា ការធ្វើ​តេស្តឈាម​​ដើម្បី​រក​មេរោគ​​​អេដស៍​នៅ​​ក្នុង​​​​​​មណ្ឌល​​សុខភាព​​​ឃុំរកា ក្នុង​ស្រុក​សង្កែ​ គឺមានប្រជាពលរដ្ឋ​​មក​​ធ្វើ​តេស្ត​ឈាម​​សរុប​ចំនួន​ជាង​៦៦០​នាក់​ហើយ ក្នុងនោះ​​បាន​ប្រទះ​​​ឃើញ​​អ្នក​មានផ្ទុក​មេរោគ​អេដស៍កើន​ឡើង​ដល់​​​​ចំនួន​​៩០នាក់ ដែលតួលេខនេះ​គិត​ចាប់តាំង​ពី​ថ្ងៃទី​០៨ ដល់ថ្ងៃ​១៦ ធ្នូ មក ។

ប្រភព​បានឱ្យ​ដឹងថា ការមក​ធ្វើតេស្តឈាម​​នេះ ភាគច្រើនគឺជា​ប្រជាពល​រដ្ឋ​នៅ​ក្នុង​​ភូមិរកា ឃុំ​រកា​​តែម្តង ព្រោះ​​ត្រូវ​គេរកឃើញ​​មាន​ប្រជា​ពល​រដ្ឋ​​​​ផ្ទុកមេរោគ​​អេដស៍​ច្រើន​ជាងគេ ។

ប្រភព​បន្តថា នៅវេលា​ព្រឹកថ្ងៃទី​១៧ ធ្នូ នេះ​ដែរ គេឃើញ​​មាន​​រថយន្ត​របស់​​អង្គ​ការ​ពុទ្ធ​សាសនា​ ដើម្បី​អភិ​វឌ្ឍន៍ និង​អង្គ​ការ​​ផ្សេងៗ​ទៀត បាន​​មកដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ដែល​មានផ្ទុក​មេរោគ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្តធ្វើការ​​ពិនិត្យ​បន្ថែម និងដើម្បី​​ព្យាបាល​​បន្ត។

ទន្ទឹម​​នឹង​​នោះ គេឃើញ​​​ខាង​កម្លាំង​​ស្នង​ការ និង​​កម្លាំង​​ប៉ូលិស​ស្រុក​សង្កែ​​បាន​ចុះ​មក​​ត្រួត​ពិនិត្យ និង​ធ្វើការ​ស្រាវ​ជ្រាវ​សួរព័ត៌មាន​ពី​អ្នក​ផ្ទុក​​មេរោគ​អេេដស៍ ​ខណៈ​ដែល​គេ​នាំគ្នា​ផ្តោតទៅ​លើ​គ្រូពេទ្យ​ម្នាក់​​​ដែល​គេសង្ស័យ​ថា ជាអ្នកបង្ក​ឱ្យ​ឆ្លង​​​​មេរោគអេដស៍​នេះ ។

គួួរ​រំលឹក​ថា មានការភ្ញាក់​ផ្អើល​មួយ​ ខណៈ​ប្រជាពលរដ្ឋ​​ចំនួួន​ជាង​៤០០នាក់មកពី​ភូមិ-ឃុំផ្សេងគ្នា​ ​​មក​ធ្វើ​តេស្តឈាម​នៅ​​​ក្នុង​មណ្ឌល​​សុខភាព​ឃុំរកា ក្នុង​ស្រុកសង្កែ​ ក៏បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ចំនួន​ខ្ទង់​៧០​នាក់​ មានផ្ទុកមេរោគអេដស៍​ នេះ​បើតាម​ការ​អះ​​អាង​របស់ក្រុមគ្រូពេទ្យ​​ស្រុក​​សង្កែ ។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋ​៧០​​នាក់ដែល​ក្រុម​​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​ផ្ទុកមេរោគអេដស៍ ​ គឺមក​ពី​ឃុំ​រកា​ទាំងអស់ ។

ប្រភព​បានឱ្យ​ដឹងថា ​ប្រជាពលរដ្ឋ​៧០នាក់ដែល​​បាន​ដឹង​ថា ខ្លួន​មានផ្ទុក​មេរោគអេដស៍​នោះទាំង​ក្មេង​ ទាំងចាស់ កំលោះ ក្រមុំ មាន​ការ​យំ​ទួញសោក​យ៉ាង​ខ្លាំង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ មានការភិតភ័យ​ក៏​​​នាំគ្នា​ទៅធ្វើតេស្ត​ឈាម​​យ៉ាងច្រើន​នៅ​ថ្ងៃទី​១៦ ធ្នូ ២០១៤ នេះ ​ខណៈ​ដែល​ការ​ធ្វើតេស្តឈាម​​គឺចាប់​​ផ្តើម​តាំងពីថ្ងៃទី​០៨ ធ្នូ រហូតមក ។

ប្រជាពល​រដ្ឋ​ម្នាក់បាន​ឱ្យ​កោះ​សន្តិភាពដឹងថា ពួកគាត់​មាន​ការផ្តោត​ទៅលើ​គ្រូពេទ្យ​ម្នាក់​ដែល​បើក​គ្លីនិក​ ក្នុងភូមិមួយកន្លែង​​​ ព្រោះ
​ក​ន្លងមក​​ ប្រជាពលរដ្ឋ​ទាំងនោះ​​តែង​តែ​ទៅ​ព្យាបាល និង​ចាក់ថ្នាំនៅទីនោះរហូតមក ដោយគេ​សង្ស័យ​ថា អាច​ឆ្លងមេរោគ​តាមរយៈ​ការ​ទៅព្យា​បាលនៅទីនោះ ។