ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cicret ខ្សែដៃ​អេ​ឡិច​ត្រូ​និក​សម្រាប់​យុវវ័យ​សម័យ​ថ្មី

9 ឆ្នាំ មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា Cicret ណែនាំ​ខ្សែដៃ​អេ​ឡិច​ត្រូ​និក​មាន​សមត្ថភាព​ពិសេស​សម្រាប់​មនុស្ស​សម័យ​ថ្មី​មានឈ្មោះ​ថា «Cicret» តម្លៃ ៤៧១​ដុល្លារ ដែល​ជំនួស​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បាន ។ ខ្សែដៃ​អេ​ឡិច​ត្រូ​និក Cicret រចនា​ឡើងជា​កង​រង្វង់​ជ័រ​ដែល​ពាក់​លើ​.​កដៃ ។

លក្ខណៈ​ពិសេស​របស់ Cicret បំពាក់​ដោយ Projector (​ឧបករណ៍​បញ្ចេញ​ពន្លឺ​) ដែល​បញ្ចេញ​ពន្លឺ​លើ​.​កដៃ​របស់​អ្នក ព្រមទាំង​អាច​បញ្ជា​ផ្ទាល់​លើ​វា​តែ​ម្តង ដោយ​មិន​ប៉ះពាល់​លើ​ស្បែក​ទេ ។ ក្រៅពី​នេះ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​អាន​សារ​អេ​ឡិច​ត្រូ​និក (Emails) ស្រាវជ្រាវ​លើ​គេហទំព័រ ទស្សនា​វី​ឌី​អូ លេង​ហ្គេ​ម និង​ហៅ​ចេញ​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បន្ទះ Sensor ចំនួន​៨ ភ្ជាប់​ក្នុង​ឧបករណ៍​មួយ​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត​ខ្សែដៃ​អេ​ឡិច​ត្រូ​និក​ភ្ជាប់​ប្រព័ន្ធ Wi-Fi, Bluetooth ផង​ដែរ ។

លោក Guillaume Pommier ស្ថាបនិក​ក្រុមហ៊ុន Cicret និយាយ​ថា Cicret ជា​ឧបករណ៍​ដំបូង​គេ​បង្អស់​ដែល​ប្រើ​ជំនួស​ស្មា​ត​ហ្វូ​ន​បាន ពោល​គឺ​វា​មាន​លក្ខណៈ​ល្អ​ប្លែក​ពី​ខ្សែដៃ​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត ។ ផលិតផល Cicret មាន​ទំហំ​១៦​ជី​ហ្គា​បៃ និង​៣២​ជី​ហ្គា​បៃ មាន ១០​ពណ៌​សម្រាប់​ជ្រើសរើស ។ ផលិតផល​នេះ​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ខែមិថុនា ឆ្នាំ​២០១៥ ៕