ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានក្រុមហ៊ុន ​គឹម ជ្រា​​ ប្រមូលសំរាម ​និងអ្នកដើរយកភាស៊ី​ផ្សារបានលុង​ វ៉ៃគ្នាផ្អើលអាជីវករ​ទំាងព្រឹក

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​លោក ជា គង់ ​ប្រធានក្រុមហ៊ុនប្រមូល​សំរាមនៅផ្សារ​និងក្រុងបានលុង​ បានឈ្លោះប្រកែកគ្នា​និងឈានទៅវ៉ៃតប់គ្នា​ជាមួយលោក ស្រឿន គឹមស្រ៊ា​ ជាអ្នកដើរប្រមូលភាស៊ីផ្សារ ​ដោយសារលោក ​ជា គង់​ មិនអនុញ្ញាតឲ្យលោក​ ​ស្រឿន គឹមស្រ៊ា​ ដើរប្រមូលលុយពីអាជីវករ​ ដោយសំអាងថា តូបខាងក្រៅផ្សារ​ជារបស់រដ្ឋ ​តែលោក ស្រឿន គឹមស្រ៊ា ​មិនព្រម ក៍ផ្ទុះហិ.ង្សាដាក់គ្នា ​បង្កឲ្យមានការភ្ញាក់ផ្អើល​ទំាងព្រឹកថ្ងៃទី១៦ ធ្នូ ២០១៤ ។

ខេត្តរតនគិរី ៖ ​លោក ជា គង់ ​ប្រធានក្រុមហ៊ុនប្រមូល​សំរាមនៅផ្សារ​និងក្រុងបានលុង​ បានឈ្លោះប្រកែកគ្នា​និងឈានទៅវ៉ៃតប់គ្នា​ជាមួយលោក ស្រឿន គឹមស្រ៊ា​ ជាអ្នកដើរប្រមូលភាស៊ីផ្សារ ​ដោយសារលោក ​ជា គង់​ មិនអនុញ្ញាតឲ្យលោក​ ​ស្រឿន គឹមស្រ៊ា​ ដើរប្រមូលលុយពីអាជីវករ​ ដោយសំអាងថា តូបខាងក្រៅផ្សារ​ជារបស់រដ្ឋ ​តែលោក ស្រឿន គឹមស្រ៊ា ​មិនព្រម ក៍ផ្ទុះហិង្សាដាក់គ្នា ​បង្កឲ្យមានការភ្ញាក់ផ្អើល​ទំាងព្រឹកថ្ងៃទី១៦ ធ្នូ ២០១៤ ។

យ៉ាងណាក៍ដោយ ​លោកឧកញ៉ា សា លៀង ​ដែលជាអ្នកម៉ៅការភាស៊ី​បានលើកឡើងថា ​ក្នុងមួយឆ្នាំៗលោកបានបង់ពន្ឋ​ជូនរដ្ឋ៣០លានរៀល​ រឿងអីមិន​ឲ្យក្រុមហ៊ុន​លោកយកភាស៊ី ។

សេចក្តីរាយការណ៍​បានស្រង់សម្តីអាជីវករ​និងអាជ្ញាធរមួយចំនួន​បានចោទ​លោក ជា គង់​ ប្រធានក្រុម​ហ៊ុនប្រមូល​សំរាមថា បានដើរបំផុសបំផុលថា​ ដីនិង​តូប​នៅផ្សារ​បានលុងជារបស់រដ្ឋ​ មិនចំាបាច់បង់​ភាស៊ីនោះទេ ។

នៅរសៀលថ្ងៃទី១៦​ ធ្នូ ២០១៤ ​កោះសន្តិភាព​មិនអាចទាក់ទងសុំការបំភ្លឺ​បានទេពីលោក ជា គង់ ​ប្រធានក្រុមហ៊ុន ​គឹម ជ្រា​​ ប្រមូលសំរាម ។

ដោយឡែក​ប្រភពពីសមត្ថកិច្ច​បានបង្ហើបឲ្យដឹងទៀតថា ​នៅពេលនេះ​ លោក ជា គង់​ បានដាក់ពាក្យប្តឹងលោក ​ស្រឿន គឹមស្រ៊ា ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​​​​សង្កាត់​ឡាបានសៀក​ ហើយអាជ្ញាធរបាន​និងកំពុងផ្សះផ្សា​រកដំណោះស្រាយ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕