ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft Lumia 535 ស៊ី​ម​ពីរ កាមេរ៉ា​មុខ 5MP Wide Angle ចេញ​លក់​ថ្ងៃនេះ​ហើយ មាន​ថែម​អ៊ិ​ន​ធឺ​ណិ​ត 10,500 MB និង​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ 300 នាទី​ឥត​គិត​ពី Cellcard

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ទៅ​នឹង​អ្វី​ដែល Microsoft Devices នៅ​កម្ពុជា​បាន​ប្រកាស​កាលពីដើម​ខែធ្នូ គឺ​ផលិតផល​ស្មា​ត​ហ្វូ​ន Lumia ដែល​មាន​យីហោ Microsoft ដំបូង​គេ​បង្អស់​បាន​ត្រូវ​ដាក់​លក់​យ៉ាង​ឧឡា​រិ​ក​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ហើយ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ដូច​ទៅ​នឹង​អ្វី​ដែល Microsoft Devices នៅ​កម្ពុជា​បាន​ប្រកាស​កាលពីដើម​ខែធ្នូ គឺ​ផលិតផល​ស្មា​ត​ហ្វូ​ន Lumia ដែល​មាន​យីហោ Microsoft ដំបូង​គេ​បង្អស់​បាន​ត្រូវ​ដាក់​លក់​យ៉ាង​ឧឡា​រិ​ក​នៅ​តាម​ហាង​លក់​ទូរស័ព្ទ ​នានា​ហើយ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។ ដើម្បី​អបអរសាទរ​ដល់​ការ​ចេញ​លក់ Microsoft Lumia 535 ស៊ី​ម​ពីរ​, Microsoft Devices មាន​ផ្តល់​ជូន​ស្រោម​បត់​ការពារ​ទូរស័ព្ទ​ម៉ាក Mozo ជូន​ដល់​អតិថិជន​ដោយ​ឥត​គិតថ្លៃ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោម​កិច្ចសហការ​រវាង Microsoft Devices និង ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​លំដាប់ថ្នាក់​លេខ  1 Cellcard អតិថិជន​នឹង​ទទួល​បានការ​ថែម​ជូន​ជា​ច្រើន​ទៀត​ដោយ​ឥត​គិតថ្លៃ​ដូច​ជា ស៊ី​មកា​ត ១ អ៊ិ​ន​អឺ​ណិ​ត 10.500 MB ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​300​នាទី ក្នុងអំឡុងពេល​3​ខែ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Microsoft Devices បាន​ប្រកាស​ចេញ​សម្ពោធ​ផលិតផល Microsoft Lumia 535 ស៊ី​ម​ពីរ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ចែកចាយ KTH និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​លំដាប់ថ្នាក់​លេខ 1 Cellcard ។

ស្មា​ត​ ហ្វូ​ន Lumia 535 ស៊ី​ម​ពីរ ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​សេវាកម្ម​ជា​ច្រើន​ពី Microsoft ដែល​មាន​ជា​អាទិ៍ OneDrive, Skype, Office និង OneNote, មាន​កាមេរ៉ា មុខ 5 MP ដែល​អាច​ថត​ជាប់​ផ្ទៃ​ធំ​ជាប់​មនុស្ស​ច្រើន​នាក់​, កាមេរ៉ា​ក្រោយ 5 MP មាន​ហ្វ្លា​ស់ និង​មាន​អេ​ក្រង់​ធំ​ទូលាយ 5”qHD ។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 កំណែប្រែ​ថ្មី​ចុង​ក្រោយបង្អស់ ហើយ​ថែម​ទាំង​ផ្តល់​ជូន​កន្លែង​ផ្ទុក​ទិន្នន័យ​ក្នុង OneDrive រហូត​ដល់​ទៅ 30GB ។

ចេញ​លក់​ចាប់ពី​ថ្ងៃនេះ​តទៅ​ក្នុង​តម្លៃ​ប្រមាណ $148 , Microsoft Lumia 535 ស៊ី​ម​ពីរ​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា ខ្មៅ ស ទឹកក្រូច និង​ពណ៌​បៃតង ៕