ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ខុស​វ័យ​រវាង​អ្នក​នាង ប៉ែន សុ​ផា​នី និង​លោក ម៉ា​រ៉ា ប៊ុ​ណ្ណា ដល់​ផ្លូវបំបែក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ស្នេហា​ខុស​វ័យ​រវាង​តារា​សម្តែង​ចាស់វស្សា អ្នក​នាង ប៉ែន សុ​ផា​នី និង​តារាចម្រៀង​សប្បុរស​ខ្មៅ​ស្រអែម​លោក ម៉ា​រ៉ា ប៊ុ​ណា្ណ បាន​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់​ពី​ចំណង​ស្នេហ៍​ក្រោម​ដំបូលផ្ទះ​តែ​មួយ​របស់​តារា​មួយគូ​នេះ បាន​អូស​បន្លាយពេល​ជាង​១​ឆ្នាំ​មកនេះ ។

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ស្នេហា​ខុស​វ័យ​រវាង​តារា​សម្តែង​ចាស់វស្សា អ្នក​នាង ប៉ែន សុ​ផា​នី និង​តារាចម្រៀង​សប្បុរស​ខ្មៅ​ស្រអែម​លោក ម៉ា​រ៉ា ប៊ុ​ណា្ណ បាន​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់​ពី​ចំណង​ស្នេហ៍​ក្រោម​ដំបូលផ្ទះ​តែ​មួយ​របស់​តារា​មួយគូ​នេះ បាន​អូស​បន្លាយពេល​ជាង​១​ឆ្នាំ​មកនេះ ។

កន្លង​មក ប្រភព​ពី​ចង្កោម​សិល្បៈ​ដូច​គ្នា​ធ្លាប់​បាន​លួច​បង្ហើប​ពី​ការ​បែកបាក់​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ដែល​បាន​កើត​ឡើងជា​យូរ​មក​ហើយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ទេ ទើបតែ​ពេល​នេះ​អ្នក​នាង ប៉ែន សុ​ផា​នី បាន​ទម្លាយ​ជា​សាធារណៈ​ក្នុង​កម្មវិធី​វេទិកា «​តុ​បំភ្លឺ​» កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ របស់​ស្ថានីយទូរទស្សន៍ MY TV​។

តារា​សម្ដែង​ជើង​ចាស់​អ្នក​នាង ប៉ែន សុ​ផា​នី បាន​ធ្វើការ​លើក​ឡើងជា​ច្រើន​តប​នឹង​ការ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​រឿង​អតីត​សង្សារ​ចុង​ក្រោយ ដែល​គេ​ស្គាល់​ថា គឺ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ហើយ​អ្នក​នាង​ក៏​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​នាង​ចែកផ្លូវ ដោយ​លែង​ត្រឡប់​ក្រោយ វិល​រក​លោក​ម៉ា​រ៉ា ប៉ុណ្ណា វិញ​នោះ​ផង​ដែរ ។

ស្រ​ដៀង​ទៅ​នឹង​ការ​បកស្រាយ​ខាងលើ​នេះ អ្នក​នាង ប៉ែន សុ​ផា​នី បាន​អះអាង​ប្រាប់​ដល់​ទស្សនិកជន​នៅ​ក្នុង​កម្មវិធី​តុ​បំភ្លឺ​នោះ​ថា ស្នេហា​របស់​នាង​កើតឡើង​ពី​ការ​ស្ម័គ្រចិត្ត​របស់​បុរស​ចុង​ក្រោយ ដោយ​មិនមែន​ជា​ស្នេហា​កើត​ចេញពី​ការ​ជះ​ប្រាក់​នោះ​ឡើយ​។ អ្នក​នាង​បញ្ជាក់​ថា ក្នុង​មួយ​ជាតិ​អ្នក​នាង​មិន​ដែល​ចិញ្ចឹម ហើយ​ក៏​អត់​ដែល​ទៅ​ចិញ្ចឹម​អ្នក​ណា​ដែរ ពេល​នាង​មាន​សង្សារ​ទោះ​ថា ក្មេង ឬ​ចាស់​អី គឺ​សុទ្ធតែ​ស្រឡាញ់​គ្នា​ចិត្តនឹង​ចិត្ត​ទាំងអស់ ដោយ​ពួក​យើង​រក​លុយ​រៀងខ្លួន ហើយ​ចាយ​រួម​គ្នា និយាយ​រួម​អត់​មាន​អ្នក​ណា​មក​ចិញ្ចឹម​អ្នក​ណា​ទេ​។

អ្នក​នាង ប៉ែន សុ​ផា​នី បាន​ទទួលស្គាល់​ពី​ការ​បែកបាក់​ស្នេហា​ជាមួយ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ដែល​ទស្សនិកជន​មួយ​ចំនួន​ផ្ដោត​ការ​ចាប់អារម្មណ៍ ក្នុង​នោះ​អ្នក​នាង​ក៏​បញ្ជាក់​ពី​ហេតុផល​បែកបាក់ ថា ជា​រឿង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​អ្នក​នាង​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ផ្ទុយ​ដែល​ថា បណ្ដាល​មក​ពី​អ្នក​នាង និង​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា មាន​ភាគី​ខាង​ណា​ក្បត់​ខាង​ណា​នោះ ទេ​។ អ្នក​នាង​បញ្ជាក់​ថា ស្នេហា​ចុង​ក្រោយ​ដែល​បាន​បែកបាក់​នេះ​នឹង​មិន​អាច​ត្រលប់​ថយក្រោយ ហើយ​អ្នក​នាង​មិន​មានការ​ខូចចិត្ត​អ្វី​ឡើយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព