ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ច​ន្ថា ក្នុង​អាជីព​ជា​អ្នកចម្រៀង​មាន​មហាជន​ស្គាល់​ធ្លាប់​ជួប​ឆាកជីវិត​ទីទ័ល​រហូត​ដល់​ថ្នាក់​លក់​ទ្រព្យសម្បត្តិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ធ្លាប់​សាង​ស្នាដៃ​ល្បីឈ្មោះ​តាំងពី​ឆ្នាំ​១៩៩៥ អ្នក​នាង សួន ច​ន្ថា នៅ​រង្វង់​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជីវិត​ជា​តារា​ចម្រៀង​​ក្នុង​វ័យ​ជ្រេ​បន្តិច​របស់​អ្នកស្រី​ហាក់ដូចជា​មាន​ភាព​កើនឡើង​ប្រជាប្រិយភាព​ប្លែក​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ក្នុង​ពេល​ដែល​កំពុង​ឈរ​នៅ​លំដាប់​មហា​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​ធ្លាប់​សាង​ស្នាដៃ​ល្បីឈ្មោះ​តាំងពី​ឆ្នាំ​១៩៩៥ អ្នក​នាង សួន ច​ន្ថា នៅ​រង្វង់​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជីវិត​ជា​តារា​ចម្រៀង​​ក្នុង​វ័យ​ជ្រេ​បន្តិច​របស់​អ្នកស្រី​ហាក់ដូចជា​មាន​ភាព​កើនឡើង​ប្រជាប្រិយភាព​ប្លែក​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ក្នុង​ពេល​ដែល​កំពុង​ឈរ​នៅ​លំដាប់​មហា​ជន​ទទួលស្គាល់​អ្នកស្រី សួន ច​ន្ថា ក៏​ធ្លាប់​ជួប​ឆាកជីវិត​ធ្លាក់​កូដ​ផ្ទួន​ៗ​គ្នា​ក្នុង​រង្វង់​គ្រួសារ​ផង និង​សិល្បៈ​ផង រហូត​ត្រូវ​បាន​អ្នកស្រី​ពោល​ពាក្យ​ថា «​ផ្កា​មួយ​ទង​ដែល​គេ​ទាត់​ចោល​» បើ​រំលឹក​ទៅ​រកហេតុ​ការណ៍​ដែល​ធ្លាប់​ឆ្លងកាត់​។

តារាចម្រៀង សួន ច​ន្ថា និង​ជា​គណៈមេប្រយោគ​ដាក់​ពិន្ទុ​ជូន​បេក្ខជន​ប្រឡង​ចម្រៀង​នៅ​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» បាន​រំលឹក​រឿងរ៉ាវ​លំបាក​ៗ​ជា​ច្រើន​ក្នុង​អាជីព​ចម្រៀង​ថា «​កាលពី​អំឡុង​ឆ្នាំ​២០០៣ គឺជា​ឆ្នាំ​ដែល​អ្នកស្រី​ត្រូវ​ដួល​ផ្កាប់ផ្ងារ​យ៉ាង​ផ្ទួន​ៗ​ក្នុង​ឱកាស​ដែល​ខំ​រក​ប្រាក់​ក្នុង​គ្រួសារ​។ ក្នុង​ឆ្នាំ​នោះ​មិនដឹង​ជា​យីអ៊ុន​ដាក់​អារក្ស​ជាន់​មិនដឹង​ទេ បានជា​ជីវិត​តារាចម្រៀង​ដែល​មហាជន​យើង​ស្គាល់​នាង បែរជា​ធ្លាក់ខ្លួន​ជួប​រឿង​ផ្ទួន​ៗ​ដូច​ជា​ពេល​នោះ​ម្តាយក្មេក​ធ្លាក់ខ្លួន​ឈឺ រួច​ម្តាយបង្កើត​ក៏​ឈឺ​មិន​បាន​ប៉ុន្មាន​ផង ស្វាមី​ក៏​ឈឺ​ព្រម​ៗ​គ្នា ពោល​គឺ​អ្នក​ផ្ទះ​ខ្ញុំ​ចៃដន្យ​អ្វី​បានជា​នាំ​គ្នា​ឈឺ​ចំ​ពេល​តែ​មួយ​។ អ្វី​ដែល​ខ្ញុំ​ហួសចិត្ត​កំពុង​តែ​ច្រៀង​ក្នុង​ពេល​រាត្រី​រក​លុយ​បាន​នៅ​រង្គសាល​រ៉េ​ន​បូ និង​រង្គសាល​ប៉ា​ស៊ី​ហ្វិ​ក​ឃី​ស ស្រាប់តែ​គេ​បិទ​បា​ទាំងអស់​នៅ​ក្នុង​ក្រុងភ្នំពេញ និង​នៅ​តាម​ខេត្ត​ធ្វើ​ឲ្យ​បាត់​ចំណូល​។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំ​ស្ទើរតែ​ដាច់​បាយ​ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ខាង​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដែល​អ្នកស្រី​ធ្លាប់​ឡើង​សម្តែង គឺ​គេ​លែង​ហៅ​ច្រៀង​ពី​មួយ​ប៉ុស្តិ៍​ទៅ​មួយ​ប៉ុស្តិ៍​អត់​ដឹង​មូលហេតុ​អ្វី​ទេ ចេះ​តែ​ឆ្ងល់​។ អ៊ីចឹង​ហើយ​នៅ​ពេល​ដែល​អ្នកស្រី​ជួប​ហេតុការណ៍​លំបាក​ទាំង​ក្នុង​គ្រួសារ និង​សិល្បៈ ពេល​នោះ​អ្នកស្រី​សម្រេចចិត្ត​លក់​មាស លក់​របស់របរ និង​លក់​ឡាន​ស្ទើរតែ​លក់​ផ្ទះ​ដែល​ខំតស៊ូ​ជាមួយ​ស្វាមី​យក​លុយ​មក​ព្យាបាល​ម្តាយក្មេក ម្តាយបង្កើត និង​ប្តី ព្រោះ​អត់​អាច​ទល់ភ្នែក​មើល​អ្នក​ផ្ទះ​ឈឺ សុ​ទ្ឋ​តែ​ជា​អ្នក​មានគុណ​បាន​ទេ​»​។

ម្ចាស់​បទ «​កាម​ទេព​ស្នេហ៍​» រូប​នេះ​បន្ត​ថា «​គ្រា​ដែល​វាសនា​ធ្លាក់​នោះ អ្នក​ណា​ក៏​មិន​ជឿ​ដែរ ដែល​អ្នកស្រី​ធ្លាក់​កូដ​ម្លឹ​ង​ៗ​នោះ ពេល​នោះ​អ្នកស្រី​មិន​អាច​លើក​ទូរស័ព្ទ​ខ្ចី​លុយ​គេ​៤០០​ទៅ​៥០០​ដុល្លារ គឺ​គ្មាន​អ្នក​ណា​ជឿ​ឡើយ វិធី​ល្អ គឺ​មាន​តែ​ការ​លក់​របស់របរ​ដែល​មាន​ក្នុងផ្ទះ​មិន​អាច​ស្រែក​រក​គេ​បាន​ទេ​។ ដោយសារ​តែ​ជួប​រឿង​បែប​នេះ​ហើយ​រំលង​បាន​រយៈពេល​ជិត​២​ឆ្នាំ ពេល​នោះ​អ្នកស្រី​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​រៃ​មាស តោ​មាស គាត់​ស្រឡាញ់​រាប់អាន គឺ​អ្នកស្រី ខៀវ ចិន្តា ជា​ថៅកែ​គាត់​ហៅ​ឲ្យ​ច្រៀង​ជូន​គាត់ និង​បាន​ដាក់​បទ​ចម្រៀង​ច្រើន​ជាងគេ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​និង​ក្រុម​គ្រួសារ​។ ពេល​នោះ​អ្នកស្រី​សប្បាយ​ផង និង​កើតទុក្ខ​ផង ព្រោះ​អត់​មាន​ឡាន​ជិះ​ទៅ​ច្រៀង ទៅ​សម្តែង​ឲ្យ​ផលិតកម្ម ពេល​នោះ​ដោយសារ​តែ​មានការ​លំបាក​អ្នកស្រី​ក៏​ត្រូវ​បាន​ថៅកែ​ផលិតកម្ម​រៃ​មាស​គាត់​ទិញ​ឡាន​ជូន​១​គ្រឿង ដោយ​សន្យា​ថា បើ​មក​ច្រៀង​ត្រូវ​កាត់​លុយ​តាម​នោះ​អស់​ពេល​ណា ក៏​ពេល​នោះ​ទៅ ដោយ​មិន​យកការប្រាក់​អ្វី​ឡើយ​។ ចាប់ពី​ពេល​នោះ​មក អ្នកស្រី​ខំ​សម្តែង និង​មាន​ចម្រៀង​ថ្មី​ៗ​នៅ​រៃ​មាស ហើយ​ក៏​ត្រូវ​បាន​គេ​ហៅ​សម្តែង​នៅ​ក្រៅប្រទេស​បាន​ប៉ុន្មាន​ដង​ដែរ រហូត​មានមុខ​ច្រៀង​នៅ​ទូរទស្សន៍​ឡើង​វិញ​។ ដោយសារ​តែ​មូលហេតុ​បែប​នេះ​ហើយ ទើប​អ្នកស្រី​មិន​ភ្លេចគុណ​ថៅកែ​រៃ​មាស តោ​មាស​នោះ​ទេ ដែល​បាន​ប្រោស​អ្នកស្រី​ឡើង​វិញ ពោល​គឺ​ពេល​នោះ​អ្នកស្រី​ដឹង​ស្រេច​ថា ខ្លួន​នឹង​មាន​សង្ឃឹម​ឡើង​វិញ​ហើយ​សម្រាប់​សិល្បៈ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព