ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ថៃ​គ្រង​មកុដ​បវរកញ្ញា​អន្តរទ្វីប​2014

9 ឆ្នាំ មុន

ទំព័រ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា និស្សិត​ផ្នែក​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ Rangsit University កម្ពស់​១,៧៩​សង្ទីម៉ែត្រ ជនជាតិ​ថៃ វ័យ​២០​ឆ្នាំ នាង​ផាត់​ត្រា ផ​ន​វ៉ាង គ្រង​មកុដ​បវរកញ្ញា​អន្តរទ្វីប​ឆ្នាំ​២០១៤ បន្ទាប់​ពី​ផ្តួល​បេ​ក្ខ​នារី​៧២​នាក់ មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​

ទំព័រ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា និស្សិត​ផ្នែក​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ Rangsit University កម្ពស់​១,៧៩​សង្ទីម៉ែត្រ ជនជាតិ​ថៃ វ័យ​២០​ឆ្នាំ នាង​ផាត់​ត្រា ផ​ន​វ៉ាង គ្រង​មកុដ​បវរកញ្ញា​អន្តរទ្វីប​ឆ្នាំ​២០១៤ បន្ទាប់​ពី​ផ្តួល​បេ​ក្ខ​នារី​៧២​នាក់ មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៤ ក្នុង​ទីក្រុង Magdegurg ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ចំណាត់ថ្នាក់​លេខ​២ គឺ​នាង Jeslie Mergal បវរកញ្ញា​តំណាង​ប្រទេស​គុយ​បា ។ ចំណាត់ថ្នាក់​ទី​៣ បាន​លើ​នាង Kris Tiffany Janson បវរកញ្ញា​តំណាង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

នាង​ផាត់​ត្រា ផ​ន​វ៉ា​ង និយាយ​ថា «​នាង​ខ្ញុំ​មិន​នឹក​ស្មានថា អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ហើយ​ឈាន​ដល់​ការ​គ្រង​មកុដ​បវរកញ្ញា​អន្តរទ្វីប​ឆ្នាំ​២០១៤​នេះ​ទេ ។ នេះ​ជា​ភាព​ត្រចះត្រចង់​សម្រាប់​នាង​ខ្ញុំ ហើយ​ក៏​ជាម​ហា​កិត្តិយស​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​ថៃ​ទាំងមូល​បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៤៣​ឆ្នាំ​មក​ហើយ ។ នាង​ខ្ញុំ​នឹង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​នេ​ប៉ាល់ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក​» ។

ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​អន្តរទ្វីប​ទទួល​បាន​ប្រាក់​រង្វាន់ ១៥.០០០​ដុល្លារ និង​អាច​ទៅ​រស់នៅ​ក្នុង​ទឹកដី​អា​ល្លឺ​ម៉​ង់​ទៀត​ផង ។ ក្រៅពី​នេះ​នាង​នឹង​ទទួល​បាន​សំបុត្រ​លំដាប់ថ្នាក់​វី អាយ ភី ទៅ​ចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូ​ដ​ពិភពលោក ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៥ ថែម​ទាំង​អាច​ជ្រើសរើស​ឈុត​សម្លៀក​បំពាក់​មាន​តម្លៃ​៣.០០០​ដុល្លារ ពី​ហាង Julio Cesar Battaglia ។ ចំណែក​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់​៣.០០០​ដុល្លារ និង​ទឹកប្រាក់​ចំនួន​៥.០០០​ដុល្លារ​ពី​ក្រុមហ៊ុន Lacomed Berlin​។ អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់​១.៥០០​ដុល្លារ ។ នេះ​គឺជា​ព្រឹត្តិការណ៍​បវរកញ្ញា​អន្តរទ្វីប​លើក​ទី​៤៣ ៕