ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ២នាក់​ភ្ជង់ប្លន់អាជីវករលក់មាស​និងដូរលុយ​ យកគ្រឿងអលង្ការ​ប្រមាណ២០តម្លឹង និងលុយ២ពាន់ដុល្លារ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ក្រុមចោរ២នាក់​ បានធ្វើសកម្មភាព​ភ្ជង់ប្លន់អាជីវករលក់មាស និងដូរលុយម្នាក់បានសម្រេច​ យកគ្រឿង​អលង្ការប្រមាណ​២០តម្លឹង លុយ​២ពាន់ដុល្លារ ​និង​សម្ភារមួយចំនួនទៀត ។

ខេត្តកំពង់ចាម ៖ ​ក្រុមចោរ២នាក់​ បានធ្វើសកម្មភាព​ភ្ជង់ប្លន់អាជីវករលក់មាស និងដូរលុយម្នាក់បានសម្រេច​ យកគ្រឿង​អលង្ការប្រមាណ​២០តម្លឹង លុយ​២ពាន់ដុល្លារ ​និង​សម្ភារមួយចំនួនទៀត ។

ហេតុការណ៍នេះ​បានកើតឡើងនៅម៉ោង៤រសៀលថ្ងៃទី១៤​ ធ្នូ ២០១៤​ នៅចំណុចមុខ​សាលាបឋមសិក្សា ហ៊ុន សែន​ ថ្នល់បែក ​ស្ថិតនៅក្នុងភូមិថ្នល់​បែក​កើត​ ឃុំស្វាយទាប​ ស្រុកចំការលើ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រងសម្តីប៉ូលិសមូលដ្ឋានឲ្យដឹងថា​ មុនពេលកើតហេតុ ​អាជីវកររងគ្រោះឈ្មោះ​ ឡាយ សុភាព​ ភេទស្រី អាយុ៤៣ឆ្នាំ ​បានជិះម៉ូតូចេញពីផ្សារ​ក្នុងបំណងមកផ្ទះ​ លុះមកដល់ចំណុចកើតហេតុ ​ស្រាប់តែលេច​មុខជនសង្ស័យ២នាក់​ ជិះម៉ូតូ១គ្រឿង ​ម៉ាកC125 ព៌ណខ្មៅ​ ប្រដាប់ដោយអាវុធខ្លីកែច្នៃមួយដើម ​បានធ្វើសកម្មភាព​បាញ់គំរាមរួចភ្ជង់​ជនរងគ្រោះឆក់យកកាបូប​គ្រឿងអលង្ការ​និងលុយបានសម្រេច​ជិះគេច​ខ្លួនបាត់សម្រោល ។

មកដល់ព្រឹកថ្ងៃទី១៥​ ធ្នូ ២០១៤ ​សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួន​ជនសង្ស័យណាម្នាក់បាននៅឡើយទេ ​និង​កំពុងស្រាវជ្រាវ​រកមុខសញ្ញា ៕