ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ឃាត់​បាន​យុវជន​ម្នាក់​និង​គ្រឿងញៀ.ន​៣​កញ្ចប់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ​យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌដង្កោ ឃាត់ខ្លួន ខណៈ​ពេល​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ហើយ​បាន​រក​ឃើញ​គ្រឿងញៀ.ន​ចំនួន​៣​កញ្ចប់ ដែល​ជនសង្ស័យ​ខាងលើ

រាជធានីភ្នំពេញ ​៖ ​យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌដង្កោ ឃាត់ខ្លួន ខណៈ​ពេល​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ហើយ​បាន​រក​ឃើញ​គ្រឿងញៀន​ចំនួន​៣​កញ្ចប់ ដែល​ជនសង្ស័យ​ខាងលើដាក់​ជាប់​ខ្លួន​ក្នុង​បំណង​នាំយក​ទៅ​ចេក​ចាយ​បន្តឲ្យ​អ្នក​ផ្សេង​ទៀត​ ។ ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង កាលពីវេលា​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ត្រង់ចំណុច​មុខ​សាលា​ខណ្ឌដង្កោ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​ ។

យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ យ៉េន សុង អាយុ​២៤ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត នៅ​ភូមិ​៥ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ទៅ​ទិញ​គ្រឿងញៀន នៅ​ម្ដុំ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ថិត​ក្នុងភូមិ​ត្រពាំង ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ដោយ​ទិញ​បាន​ចំនួន​៣​កញ្ចប់ រួម​ជាមួយ​ និងថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន​ទៀត ក្នុង​តម្លៃ​១២​ម៉ឺន​រៀល​ ។ បន្ទាប់ មក​បាន​ជិះ​ម៉ូតូឌុប១​គ្រឿង​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ​ហៅ​ផ្លូវ​ចំការ​ដូង ក្នុងបំណង​យក​ទៅ​ចែកចាយ ឲ្យ​ម៉ូយ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់ លុះ​ពេល​ទៅ​ដល់ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ។ ក៍​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការខណ្ឌដង្កោ ដែល​កំពុង​ត្រួតពិនិត្យ អាវុធ​ជាង​តិ​ផ្ទុះ​នៅ​ទីនោះ ឃាត់​ត្រួតពិនិត្យ បាន​ប្រទះ ឃើញ​មាន​គ្រឿងញៀន នៅ​ជាប់​ខ្លួន​កោះ​បាន​ចាប់​បញ្ជូន​ទៅ​កាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ​ និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការចាត់ការ​តាម​ផ្លូវច្បាប់ ​។

ប៉ូ​លី​ស​និយាយ​ថា នៅ​ក្នុង​ខណៈនោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព បាន​ធ្វើការ​ឃាត់ខ្លួន ទាំង​ជនសង្ស័យ​ និង​អ្នក​រត់​ម៉ូតូឌុប ទៅ​ធ្វើការ​សាកសួរ ប៉ុន្តែ ក្រោ​យមក​ទើប​ដឹង​ថា អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នោះ មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​នោះ​ទេ​ ។ ទើប​ធ្វើការ​ដោះ​លែង​ទៅ​វិញ ចំណែក​ជនសង្ស័យ ជា​មុខសញ្ញាចែកចាយ​ដ៍ស​កម្ម មិន​ត្រូវ​បាន​ដោះ​លែង​នោះ​ឡើយ គឺ​ត្រូវ​ឃុំខ្លួនបណ្ដោះអាសន្ន​រង់ចាំ​ បញ្ជូន​ទៅ​តុលារ ក្រោយ​ពី​កសាង​សំណុំរឿង​រួចរាល់​ ៕