ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​សមុទ្រ​៣​យប់​៣​ថ្ងៃ​ សមត្ថ​កិច្ច​បង្ក្រាប​ក្រុម​ចោរ​ឆក់​ លូក​ហោ​ប៉ៅ​ និង​កាត់​ខ្សែ​.ក​បាន​២៣​នាក់​ និង​កំពុង​តាម​ចាប់​មេ​ខ្លោង

9 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ ស្រប​ពេល​ដែល​រាជ​រដ្ឋា​ភិ​បាល​ក៏​ដូច​ជា​ក្រសួង​ទេស​ចរណ៍​ និង​អាជ្ញា​ធរ​ខេត្ត​រៀប​ចំ​កម្ម​វិធី​បុណ្យ​សមុទ្រ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​១៤ ធ្នូ ២០១៤ នៅ​ខេត្ត​កោះ​កុង​ ក្រោម​ប្រធាន​បទ​អេកូ​ទេស​ចរណ៍​តំបន់​ឆ្នេរ​រួច​មក​ កម្លាំង​សមត្ថ​កិច្ច​

ខេត្ត​កោះ​កុង​ ៖ ស្រប​ពេល​ដែល​រាជ​រដ្ឋា​ភិ​បាល​ក៏​ដូច​ជា​ក្រសួង​ទេស​ចរណ៍​ និង​អាជ្ញា​ធរ​ខេត្ត​រៀប​ចំ​កម្ម​វិធី​បុណ្យ​សមុទ្រ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​១៤ ធ្នូ ២០១៤ នៅ​ខេត្ត​កោះ​កុង​ ក្រោម​ប្រធាន​បទ​អេកូ​ទេស​ចរណ៍​តំបន់​ឆ្នេរ​រួច​មក​ កម្លាំង​សមត្ថ​កិច្ច​ ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ដឹកនំាដោយ​លោក​​វរសេនីយ៍ឯក នឹម ច័ន្ទតាណា ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ក៏​ដូច​ជា​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ច្បាម​យ៉ាង​ណែន​នូវ​រាល់​សកម្ម​ភាព​បង្ក​អសន្តិ​សុខ សណ្តាប់​ធ្នាប់​ ជា​ពិសេស​ក្តាប់​មុខ​សញ្ញា​ចោរ​កម្ម​​ ដូច​ជា​ក្រុម​ឆក់​ លូក​ហោ​ប៉ៅ​ និង​កាត់​ខ្សែ.ក​ ដោយ​គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​១៤ ធ្នូ នេះ​ សមត្ថ​កិច្ច​បង្ក្រាប​បាន​ក្រុម​ចោរ​ទាំង​៣​ប្រភេទ​ខាង​លើ​នេះ​បាន​២៣​នាក់​ហើយ​ ក្នុង​នោះ​មាន​ស្រី​៩​នាក់​។

មន្ត្រី​សមត្ថ​កិច្ច​ប៉ូលិស​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បញ្ជាក់​ថា នៅ​ពេល​នេះ​ក្រុម​ចោរ​ទាំង​២៣​នាក់​ត្រូវ​បានឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កោះ​កុង​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​មេ​ខ្លោង​ ព្រោះ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​តាម​ប្រមាញ់​យ៉ាង​ប្រកៀក​ប្រកិត​ហើយ ប៉ុន្តែ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​ហ៊ាន​បង្ហាញ​អំពី​សាវតា​របស់​ក្រុម​ចោរ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ឡើ​យ​ទេ រង់​ចាំ​ឱ្យ​ពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​អំពើ​ចោរ​កម្ម​របស់​ក្រុម​ចោរ​ខាង​លើ​ចូល​មក​ដាក់​ពាក្យ​បណ្តឹង​ និង​ផ្ទៀង​ផ្ទាត់​វត្ថុ​តាង​ដែល​សមត្ថ​កិច្ចបាន​ដក​ហូត​ជាមួយ​ម្ចាស់​របស់​ដែល​បាន​បាត់​បង់​ដោយ​អំពើ​ចោរ​កម្ម​ខាង​លើ​នេះ​ ៕