ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​៥​កាំបិត​ដាច់​ក្បាល​ធ្លាក់​ពីលើ​ស្មា សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បាន​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន​៣​នាក់ ប្រដាប់​ដោយ​កាំបិត​ខ្វេ​វ​ម្នាក់​មួយ​ បង្ក​ហឹ​ង្សា​កា.ប់​លើ​បុរស​ម្នាក់​ដែល​ជា​គូ​ជម្លោះ​បណ្តាល​ឲ្យ​ដាច់​ក្បាល​ធ្លាក់​ចេញពី​ស្មា ។

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន​៣​នាក់ ប្រដាប់​ដោយ​កាំបិត​ខ្វេ​វ​ម្នាក់​មួយ​ បង្ក​ហឹ​ង្សា​កាប់​លើ​បុរស​ម្នាក់​ដែល​ជា​គូ​ជម្លោះ​បណ្តាល​ឲ្យ​ដាច់​ក្បាល​ធ្លាក់​ចេញពី​ស្មា ។

អំពើ​មនុស្សឃាត​ដ៏​ឃោរឃៅ​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧ និង៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ធ្នូ ២០១៤ ត្រង់​ចំនុច​ភូមិ​ថ្មី​កណ្តាល ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ជាមួយ​គ្នា​នោះ​ដែរ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។

លោក​វរ​សេនី​យ៏​ត្រី លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គូ​ជម្លោះ​​កាប់​ប្រហារ​ស្លាប់​នោះ​មាន​ឈ្មោះ សៅ សា​រឿ​ន ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ ហើយ​ក៏​ជា​មុខសញ្ញា​ធ្លាប់​កាច់​សោ​រ.ក​ម៉ូតូ ដែល​រូប​លោក​បាន​ចាប់​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។​

លោក​​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​បាន​បន្ត​ទៀត​ថា ស្រប​ពេល​ដែល​លោក​​កែម សុក​ធី នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ព្រះ​ធាតុ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ត្រង់​ចំណុច​​ផ្លូវកែង​ផ្សារ​សែន​តស៊ូ នៅ​ភូមិ​ថ្មី​កណ្តាល បន្ទាប់​មក​ក៏​មាន​អំពើ​មនុស្សឃាត​កើតឡើង ​ហើយ​​លោកនាយ​ប៉ុ​ស្ត៏​ក៏​រាយ​ការ​ណ៏​មក​កាន់​រូប​លោក​(​លឿង រ​ដ្ឋា) នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​​យប់ ។ គ្រាន់តែ​ទទួល​បាន​សេចក្តី​រាយ​ការ​ណ៏​ភ្លាម​ លោក​ និង​លោក​អនុ​សេនី​យ៏​ទោ​លី តៃ​ឈ​ន់ អធិការរង​នគរបាល​ស្រុក ក៏​ប្រញាប់​ដឹកនាំ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ជា​ច្រើន​នាក់​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ហ៊ុំ​ព័ទ្ធ​មិន​ឲ្យ​ជន​ណា​ម្នាក់​ចូល​ទៅ​ក្បែរ​សព​អ្នក​រង​គ្រោះ​ឡើយ ហើយ​កំណត់​បាន​មុខសញ្ញា​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​១-​ឈ្មោះ តៃ តន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ ស៊ា​ង ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ និង​៣-​ឈ្មោះ តៃ ស៊ី​ទិ​ត្យ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ដែល​ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ថ្មី​កណ្តាល ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត នា​យប់​ថ្ងៃ​ដ​ដែល​នោះ​​(១៣​ ធ្នូ) ជនសង្ស័យ​ម្នាក់​ឈ្មោះ​ស៊ី​ ទិ​ត្យ​ ត្រូវ​បាន​ឃាត់ខ្លួនខណៈ​​ពេល​កំពុង​ចុះ​ពី​ជណ្តើរ​ផ្ទះ​ខាងក្រោយ​របស់​ខ្លួន បំរុង​នឹង​រត់គេច​ខ្លួន​នោះ ។ លោក​វរ​សេនី​យ៏​ត្រី លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ បញ្ជាក់​បន្ថែម​ថា នៅ​មុន​ពេល​កើត​ហេ​តុ ​ជន​​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ចូល​រួម​ពិធី​មង្គលការ​គេ​នៅ​ភូមិ​ថ្មី​កណ្តាល ប្រហែល​ម៉ោង​៧​យប់​ បន្ទាប់​មក​កូន​ស្រី​បង្កើត ឈ្មោះ រឿ​ន ស្រី​មាស អាយុ​១៣​ឆ្នាំ មើល​វី​ដេ​អូរ​ចប់​ក៏​សុំ​ទៅ​ដេក​នៅផ្ទះ​ជីដូន ដោយ​ជន​រងគ្រោះ​ជា​ឪពុក​ជូន​ទៅ ក៏​ត្រូវ​បាន​ឈ្មោះ​ តន់ កាប់​ត្រូវ​ដៃ​​១​កាំបិត ក៏​រត់​មក​ស​ង្ងំ​នៅផ្ទះ​របស់​ខ្លួន​ ។ ចំណែក​កូនស្រី​ឈរ​នៅ​ថ្នល់​មុខ​ផ្ទះ លុតជង្គង់​អង្វរ​ជនសង្ស័យ​​ទាំង​៣​នាក់​​កុំ​ឱ្យ​សម្លាប់​ឪពុក​ខ្លួន ដែល​ខណៈ​នោះ​ក្នុង​ដៃ​ជន​សង្ស័យ​មានកាំបិត​ម្នាក់​១ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ​ សា​រឿ​ន ខ្លាច​ ក៏​បាន​ព្យាយាម​រត់គេច បាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​ជា​ជាង​៦០​ម៉ែត្រ ក៏ត្រូវ​ជន​ទាំង​៣​ជា​គូ​ទំ​នាស់រ​ត់ម​កតាម​កាប់​ប្រហារ​ត្រូវ​៥​កាំបិត បណ្តាល​ឲ្យ​​ដាច់​ក្បាល​ធ្លាក់​ទៅ​លើ​ដី​ ស្លាប់​ក្នុង​ថ្លុកឈាមយ៉ាង​អាណោ​ច​អា​ធម៌​បំផុត ។​

រហូត​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១៤ ធ្នូ​នេះ ជន​សង្ស័យ​ដែល​បាន​រត់គេច​ខ្លួន​ចំនួន​២​នាក​នោះមិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នូវឡើយ​ទេ ៕