ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងល្បែងភ្នាល់​ថ្មី​មួយទៀត​ជិត​ដំណើរការ​ហើយ អ្នក​ញៀន​ខ្លះ​ជា​មន្ត្រី​ និង​សមត្ថកិច្ច​

9 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ​៖ ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ទេ ​ដោយសារ​តែ​នគរបាល​ចេះ​តែ​ចុះ​អប់រំ​ប្រជាជន​ រឺឯ​អ្នកលេង​មាន​សមត្ថកិច្ច ​និង​មន្ត្រី

បន្ទាយ​មាន​ជ័យ ​៖ ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ទេ ​ដោយសារ​តែ​នគរបាល​ចេះ​តែ​ចុះ​អប់រំ​ប្រជាជន​ រឺឯ​អ្នកលេង​មាន​សមត្ថកិច្ច ​និង​មន្ត្រី ​។ ​ជាក់ស្ដែង​ទីតាំង​ល្បែងភ្នាល់​ជល់​មាន់ នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ ហ្គោ​ល​ដឹ​ន​គ្រោន​ ​ក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ ​នៅ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយ​ប៉ែ​ត ទី​នោះ​គេ​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​ បាន​នាំ​គ្នា​ទៅ​ទស្សនា​ និង​ចាក់​ភ្នាល់​ល្បែង​ជល់​មាន់ ​យ៉ាង​គគ្រឹកគគ្រេង​ មិន​ខ្លាចញញើត​ និង​ច្បាប់​ឡើយ​ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​សមត្ថកិច្ច ​និង​មន្ត្រី​ខ្លះ​ ក៍​នៅ​ទីនោះ​ដែរ ​។​

មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​យានយន្ត​ក៍​មាន​ច្រើន​ត្រៀបត្រា​ ដោយ​ម្ចាស់​រវល់​លេងល្បែង​ភ្នាល់​នេះ​ ។​ រថយន្ត​ខ្លះ​ពាក់​ស្លាក​រាជការ​ ឯ​រថយន្ត​ខ្លះ ​គ្មាន​ស្លាក​លេខ​ ប៉ុន្តែ​មាន​ឡូ​ហ្គោ​ជា​សមត្ថកិច្ច ​។ ​សំលេង​ហូរ​កញ្ជ្រៀវ​បា​នប​ន្លើ​ឡើងជា​មួយ​ និង​សំលេង​មេក្រូ​ ប្រកា​ស់ការ​ចាក់​ភ្នាល់​យ៉ាង​ហូរ​ក​ញ្ច្រៀ​វ ​។ ​សំបុត្រ​ទស្សនា​មិន​ថ្លៃ​ទេ ​ប្រភព​ប្រាប់​ថា​ ម្នាក់​៥០០០​រៀល​តែ​ប៉ុណ្ណោះ​ តែបើ​ផ្ញើរ​ម៉ូតូ​ថែម​មួយទៀត​ស្មើ​នឹង​៦០០០​រៀល​ ព្រោះ​តម្លៃ​ផ្ញើរ​ម៉ូតូ​១០០០​រៀល​ ។ ​ឮ​ថា​ទីតាំង​ល្បែងភ្នាល់​ជល់​មាន់​ក្នុង​បរិវេណ​កាស៊ីណូ​មួយ​នេះ​មាន​បង្កប់​ទៅ​ដោយ​អាចោរ​ជើង​មួយ​(​អាប៉ោង​)​បៀ​ និង​យូគី​ ស្ទូច ​ចាក់​ដាក់​ប្រាក់​ធំ​ៗ ​ហើយ​អ្នកលេង​ខ្លះ​ស្កាត់​តាំងពី​ខេត្ត​ឆ្ងាយ​ៗ ​ដូច​ជា​កំពង់ចាម​ ព្រៃវែង​ ​តាកែវ​​ ​ស្វាយ​រៀង​ ​បាត់ដំបង ​និង​បន្ទាយ​មាន​ជ័យ​ជាដើម​ ។

​ពាក្យចាស់​លោក​ថា ​«កោ​ក​ៗ​សឹក​តែ​មាត់​ត្រដោក​ ឆ្អែត​ពោះ​ក្របី» ​ដែល​ពាក្យចាស់​នេះ​គ្មាន​អ្វី​ខុស​ទេ ​គឺ​ការ​ពិត​ អ្នក​អាង​ស្បែក​អាងខ្នង​ នៅ​តែ​បន្ត​បើក​លេង ​ដើម្បី​យក​ចំណូល​ញាត់​ហោប៉ៅ​ និង​ចែក​គ្នា​តាម​ឋា​នៈ ។
​គួរ​បញ្ជាក់​ថា ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បច្ចុប្បន្ន ​ទីតាំង​ល្បែងស៊ីសង​ ខាងលើ​ ដែល​អ្នកលេង​សុទ្ធតែ​ជា​ខ្មែរ​មិន​ទាន់​បង្ក្រាប​ផង​ ស្រាប់តែ​មាន​គេ​បើក​ទីតាំង​មួយទៀត​ សង្ស័យ​ជា​សង្វៀន​បញ្ជល់មាន់​ កំពុង​សាងសង់​ជិត​រួច​ទៀត​ផង ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ មុខ​ទីតាំង​ទទួល​ពលករ​ខុសច្បាប់​បញ្ជូន​ពី​ប្រទេស​ថៃ ​។ ​

អ្នកស្រុក​លើក​ឡើង​ថា​ បញ្ហា​ល្បែងស៊ីសង​នេះ​បើ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពុំ​មានការ​ទប់ស្កាត់​ទេ ​អំពើរ​ចោរកម្ម​ការ​លួច​ឆក់​គាស់​ផ្ទះ​ និង​កាច់​សោរ​លួច​ម៉ូតូ​ នឹង​កើត​មាន​មិន​អាច​លុប​បំបាត់​បាន​ឡើយ​ ។ ​ហើយ​កន្លង​មក​អាជ្ញាធ​រក៍​ដូច​ជា​សមត្ថកិច្ច​ នៅ​ពេល​ដែល​អ្នក​យក​ព័​ត៏មាន​សាកសួរ​តែងតែ​លើក​ហេតុផល​ពី​នេះ​ពី​នោះ​ ដោយ​មិន​ធ្វើការ​បង្ក្រាប​ឡើយ​ ។​ ឯណាទៅភូមិ​-ឃុំ​មាន​សុវត្ថិភាព​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត?