ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ដែលលង់ទឹកស្រះម្សិលមិញ​ សពបានរាវរកឃើញ​ហើយនៅវេលាថ្ងៃត្រង់នេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅសាកសព​យុវជនមានសតិមិនល្អ​ម្នាក់ បានត្រូវក្រុមគ្រួសារនិងអ្នកភូមិ​រាវរកឃើញហើយនៅម៉ោង១១​​និង៣០នាទី​​ថ្ងៃត្រង់​ថ្ងៃទី១២ ធ្នូ ​២០១៤​ បន្ទាប់ពីលិចបាត់​ក្នុងស្រះទឹក​តំាងពីថ្ងៃម្សិលមិញ ។

ហេតុការណ៍នេះ ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​នៅក្នុងវត្តអង្គស្តុក ​ស្ថិតក្នុងភូមិត្រពំាងពោធិ៍​ សង្កាត់ឪឡោក ​ខណ្ឌពោធិ៍សែនជ័យ ។

យុវជនដែល​លង់ទឹកស្រះជម្រៅ៤ម៉ែត្រ​ ហើយដែលព្រះសង្ឃ និងប្រជាពលរដ្ឋប្រើបា្រស់​រាល់ថ្ងៃនេះឈ្មោះ ​ជាតិ ឧត្តម ​អាយុ១៨ឆ្នាំ ។

បើតាមឪពុក​យុវជនដែលក្រុមគ្រួសារ​អះអាងថាមានសតិមិនសូវល្អ​នេះបានឲ្យដឹងថា​ កាលពីថ្ងៃម្សិលមិញ(១១ធ្នូ) ​រូបគាត់បានដើរ​រកកូន​ ​បន្ទាប់ពីចេញ​បាត់​ពី​ផ្ទះ​ ​ពេលដើរចូលក្នុង​បរិវេណវត្ត​ក៍ក្រឡេកឃើញ​ខោអាវកូននៅលើចេតិយ ​ទើបសន្និដ្ឋានថា​ កូនរបស់គាត់​ពិតជាលង់ទឹក​និង​ ​ប្រាប់ក្រុមអ្នក​ភូមិ​នំាគ្នា​ចុះ​រាវរក​តែ​មិន​​ឃើញ​ ទើបនៅថ្ងៃត្រង់​នេះទើបរកឃើញ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព៕