ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរប្រដាប់អាវុធ​ធ្វើ​សកម្ម​ភាព​​ប្លន់ម៉ូតូ​មិន​បាន​សម្រេច​វាយ​មិត្ត​ភក្តិ​ម្ចាស់ម៉ូតូ​យក​ទូរស័ព្ទ ​​កាបូប​លុយជិះ​ម៉ូតូគេចខ្លួន​បាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង បានធ្វើ​សកម្ម​ភាព​​យក​​ស្នាប់​កាំ​ភ្លើង​វាយ​ទៅលើ​បុរស​​រង​គ្រោះ​ពីរ​នាក់​ ក្នុង​បំណងប្លន់យក​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥​ ស៊េរីឆ្នាំ​២០១៥​ ​មួយ​គ្រឿង ខណៈ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ឈប់​ម៉ូតូប​ម្រុងចុះ​បត់ជើង​តូច​ តែយក​​ម៉ូតូ​មិន​បាន​សម្រេច​ទេ​​ដោយ​

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង បានធ្វើ​សកម្ម​ភាព​​យក​​ស្នាប់​កាំ​ភ្លើង​វាយ​ទៅលើ​បុរស​​រង​គ្រោះ​ពីរ​នាក់​ ក្នុង​បំណងប្លន់យក​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥​ ស៊េរីឆ្នាំ​២០១៥​ ​មួយ​គ្រឿង ខណៈ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ឈប់​ម៉ូតូប​ម្រុងចុះ​បត់ជើង​តូច​ តែយក​​ម៉ូតូ​មិន​បាន​សម្រេច​ទេ​​ដោយ​សារ​ម្ចាស់ម៉ូតូ​ដក​កូន​សោ រត់គេច​ខ្លួន​ទាន់ពេល នៅ​សល់តែមិត្ត​ភក្តិម្ចាស់ម៉ូតូ​ត្រូវ​ចោរ​ព្រួត​គ្នា​វាយ​​​រង​របួស​​ស្ទើរ​សុុះសាច់ក្បាល​ រួច​ប្លន់យក​ទូរស័ព្ទ​ទំនើប​មួយ​គ្រឿង​រួម​និង​កាបូប​លុយ​ បាន​សម្រេច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី ១២ ធ្នូ​២០១៤ នៅ​ចំណុច​មុខ​វត្ត​នាគ​វ័ន្ត​ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌ​ទួលគោក​។ យុវជនរង​គ្រោះ​ទី១.ឈ្មោះ​ពេជ្រ​ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជាម្ចាស់ម៉ូតូ និង ទី២.ឈ្មើ សួន ចាន់រ៉ា អាយុ២៨​ឆ្នាំ ជា​មិត្ត​ភក្តិម្ចាស់ម៉ូតូ ។

ប្រ​ភព​ព័ត៌មាន​ពី​យុវជន​រង​គ្រោះ​ឈ្មោះ  សួន ចាន់រ៉ា ដែល​ក្រុមចោរ​វាយ​ឱ្យ​រង​របួស​ស្ទើរ​សុះសាច់​​ក្បាល​បាន​​ឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា រូប​គេនិង​បុរស​ឈ្មោះ​ពេជ្រ ដែលជា​ម្ចាស់​ម៉ូតូ​បាន​នាំ​គ្នា​ចេញ​ពី​រាំ​រែក​នៅ​ថោន ក្លិប ដើម្បី​ត្រឡប់ទៅផ្ទះ​គេង ។ ដោយ​ឈ្មោះ ពេជ្រ ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ មួយ​គ្រឿ​ង​យក​មក​​ឌុប​​រូប​គេ​ត្រ​​ឡប់​ទៅ​ផ្ទះវិញ​ ខណៈបើក​ឌុប​គ្នា​មក​ដល់​ចំណុច​កើត​ហេតុ​មិត្តភក្តិរបស់គេ​បាន​បង្អង់ម៉ូតូ​អែប​ខាង​ផ្លូវ​ដើម្បី​ឈប់បត់ជើង​តូច គ្រាន់តែព​ន្លត់ម៉ូតូ​មិន​ទាន់ទាំង​ចុះ​ស្រួល​បួល​ផង ​ស្រាប់តែមាន​ក្រុម​ចោរ​៤​នាក់ ជិះ​ម៉ូតូ២គ្រឿង​​មិន​ស្គាល់​អត្ត​សញ្ញាណ បាន​ជិះ​មក​ឈប់ក្បែរ​រូប​គេ​ និង មិត្ត​ភក្តិ​ឈ្មោះ ពេជ្រ​ ហើយ​ក៏​បាន​ដក​កាំ​ភ្លើង​វាយ​​ទៅ​រូបគេ​ទាំង​ពីរ​នាក់​​​ក្នុង​គោលបំណងប្លន់យក​ម៉ូតូ​ហុងដា​ឌ្រីម ស៊េរីឆ្នាំ​២០១៥  តែ​ត្រូវ​បាន​ម្ចាស់ម៉ូតូ​ដក​សោរត់គេច​ខ្លួនចោល​ម៉ូតូ​ធ្វើ​ឱ្យ​ក្រុមចោរ​មិន​អាច​យក​ម៉ូតូ​បាន ហើយ​នៅ​សល់តែរូប​ខ្លួន ក៏​ត្រូវ​ក្រុមចោរ​ព្រួត​គ្នា​វាយឱ្យ​រង​របួស​ស្ទើរ​សុុះសាច់​​ក្បាល​​  រួច​ប្លន់យក​ទូរស័ព្ទ​ទំនើប​មួយ​គ្រឿង​រួម​និង​កាបូប​លុយ​ បាន​សម្រេច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ បន្ទាប់ពី​ក្រុមចោរ​ទៅ​អស់ឈ្មោះ ពេជ្រ​ ដែលជា​ម្ចាស់ម៉ូតូ​បាន​ត្រឡប់មក​យក​ម៉ូតូ​វិញ ជិះ​ចេញ​ទៅទាំង​​​អារម្មណ៍​ភ័យ​ខ្លាច​សូម្បីរូប​គេ​​ដែល​​ជា​មិត្ត​ភក្តិ​​​កំពុង​រង​របួស​ក៏ឈ្មោះ ពេជ្រ មិន​បាន​ដឹក​ទៅ​ព្យាបាល​របួស​ឡើយ​។

ក្រោយពលកើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បាន​ដេញ​ជន​រង​គ្រោះ​ឱ្យ​ប្រ​ញាប់​ទៅ​ពេទ្យ​ទៅ ខណៈអ្នក​យក​ព័ត៌មានទៅដល់​ប៉ូលិស​ប្រាប់ថាមិន​មែនជា​ក​រណីប្លន់ទេ​​ ជា​ករណី​ឈ្លោះ​គ្នា​ បើទោះបី​ជា​ជន​រង​គ្រោះ​ប្រាប់អ្នក​ព័ត៌មាន​ថា ចោរប្លន់​រូប​គេក៏ដោយ​។ ជន​រង​គ្រោះមិន​បាន​ដាក់ពាក្យបណ្តឹង​ទេ​គឺ​គ្រាន់តែហៅមិត្ត​ភក្តិ​ឱ្យ​មក​ទទួលយក​ទៅកាន់មន្ទីរពេទ្យ​ដើម្បី​ព្យាបាលរបួស ។