ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រះវិហារឃាត់ខ្លួន​ស្រ្តីជនជាតិឡាវ​ម្នាក់ពីបទជួញដូរ​គ្រឿងញៀ.ន១គីឡូក្រាម​និង​៩៩៧គ្រាប់

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖​ កម្លំាងប៉ូលិសខេត្តសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀ.ន ​ដឹកនំាដោយលោកវរៈសេនីយ៍ឯក​ មាឃ សំអូន ​ស្នងការរង ​បានឃាត់ខ្លួនស្រ្តី​ជន​ជាតិ​​​ឡាវម្នាក់​ពីបទជួញដូរ​គ្រឿងញៀ.នឆ្លងដែន ។

ខេត្តព្រះវិហារ ៖​ កម្លំាងប៉ូលិសខេត្តសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ​ដឹកនំាដោយលោកវរៈសេនីយ៍ឯក​ មាឃ សំអូន ​ស្នងការ​រង ​បានឃាត់ខ្លួនស្រ្តី​ជន​ជាតិ​​​ឡាវម្នាក់​ពីបទជួញដូរ​គ្រឿងញៀនឆ្លងដែន ។

ហេតុការណ៍នេះ​ បានកើតឡើង​នៅម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១០​ ធ្នូ ២០១៤ ​នៅក្នុងភូមិកំពង់ស្រឡៅ ​ឃុំកំពង់ស្រឡៅ១​ ស្រុក​ឆែប ។ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីប៉ូលិសឲ្យដឹងថា ​ស្រ្តីជនជាតិឡាវ​ដែលឃាត់ខ្លួនឈ្មោះ ​កែវ មុនីវង្ស អាយុ១៧ឆ្នាំ​ រស់នៅក្នុងភូមិណងង៉ា ​ឃុំ-ស្រុកមុន​ ខេត្តចំប៉ាសាក់ ។ ក្រៅពីឃាត់ខ្លួនស្រ្តី​ជនជាតិឡាវនេះ ​សមត្ថកិច្ចក៍​បានដកហូត​ថ្នំា​ញៀនម្សៅក្រាមព៌ណសថ្លា​ ប្រភេទមេតំហ្វេតាមីន ​ហៅម៉ាទឹកទម្ងន់១គីឡូក្រាម ​និងមេតំហ្វេតាមីនប្រភេទគ្រាប់​ WY​ ព៌ណក្រហម​ចំនួន​៩៩៧គ្រាប់ ។

បច្ចុប្បន្ន​ ជនសង្ស័យនិងវត្ថុតាងខាងលើ​ បានត្រូវសមត្ថកិច្ច​បញ្ជូនមកឃុំខ្លួន ​និងរក្សាទុកនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ​ចាត់ការបន្ត ៕