ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លំាង​នគរបាល​ខណ្ឌប្ញស្សីកែវ​បើកប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀ.ន​ ឃាត់ខ្លួន​យុវជន៣នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាមបទបញ្ជា​របស់អគ្គស្នងការ​រងនគរបាលជាតិ​និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ កងកម្លំាង​នគរបាល​ខណ្ឌ​ប្ញស្សីកែវ​ ដឹកនំាដោយ​លោកវរៈសេនីយ៍ទោ ​ទៀង ច័ន្ទសារ ​អធិការនគរបាលខណ្ឌប្ញស្សីកែវ​ បានបើក​ប្រតិបត្តិការ​បង្រ្កាបក្រុមចែក​ចាយ​​​គ្រឿងញៀ.ន​ ដោយឃាត់ខ្លួនមនុស្ស៣នាក់​ជាបន្តបន្ទាប់​តំាងពីយប់ថ្ងៃទី០៩​ ធ្នូ ​រហូតមកដល់​ព្រឹកថ្ងៃទី១០​ ធ្នូ ២០១៤នេះ ។

រាជធានីភ្នំពេញ ៖ ​តាមបទបញ្ជា​របស់អគ្គស្នងការ​រងនគរបាលជាតិ​និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ កងកម្លំាង​នគរបាល​ខណ្ឌ​ប្ញស្សីកែវ​ ដឹកនំាដោយ​លោកវរៈសេនីយ៍ទោ ​ទៀង ច័ន្ទសារ ​អធិការនគរបាលខណ្ឌប្ញស្សីកែវ​ បានបើក​ប្រតិបត្តិការ​បង្រ្កាបក្រុមចែក​ចាយ​​​គ្រឿងញៀន​ ដោយឃាត់ខ្លួនមនុស្ស៣នាក់​ជាបន្តបន្ទាប់​តំាងពីយប់ថ្ងៃទី០៩​ ធ្នូ ​រហូតមកដល់​ព្រឹកថ្ងៃទី១០​ ធ្នូ ២០១៤នេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​លោកអធិការខណ្ឌឲ្យដឹងថា​ យុវជនដែលឃាត់ខ្លួន​ទំាង៣នាក់​នោះរួមមាន៖​០១-​ឈ្មោះ ឆន រាជ ​អាយុ២៣ឆ្នាំ​ ពុំមានមុខរបរ​និងទីកន្លែង​ស្នាក់នៅមិនពិតបា្រកដ ​(ឃាត់ខ្លួន​នៅម៉ោងជាង៨ព្រឹក​ថ្ងៃទី១០ ធ្នូ ២០១៤ ​បន្ទាប់ពីធ្វើការ​ឆែកឆេរ​បន្ទប់ជួល២កន្លែងនៅក្នុងសង្កាត់ស្វាយប៉ាក​ ) ។

០២-​ឈ្មោះ ម៉ក់ ធី ​អាយុ១៧ឆ្នាំ ​ជាសិស្សសាលា​ ស្នាក់នៅក្នុង​ភូមិឡកំបោរ ​សង្កាត់ស្វាយប៉ាក​ ដកហូតថ្នំាញៀន​ប្រភេទម៉ាទឹកកក ៨កញ្ចប់​ (ឃាត់ខ្លួន​ម៉ោង១០យប់ថ្ងៃទី០៩ធ្នូ) ។

០៣-​ឈ្មោះ លី សុខធី ​អាយុ​២៤ឆ្នាំ​ ជាកម្មករយឿត្រី ​ស្នាក់នៅក្នុងភូមិ​លូ​ ​សង្កាត់ស្វាយប៉ាក​ ​ដកហូតថ្នំាញៀន ​៩កញ្ចប់ (ឃាត់ខ្លួន​ម៉ោង៩និង៣០នាទី​យប់ថ្ងៃទី០៩ធ្នូ) ។

សេចក្តីរាយការណ៍​បានបន្តថា ​ក្រៅពីឃាត់ខ្លួន​យុវជនទំាង៣នាក់ខាងលើ​ ក្នុងប្រតិបត្តិ​ការ​នេះដែរ​ ប៉ូលិសបានដកហូត​វត្ថុតាងមួយ​ចំនួនដូចជា ​ដាវសំាមូរ៉ៃ៣ដើម​ ជញ្ជីង១ ​ថង់ច្រកគ្រឿងញៀន​និងឧបករណ៍​សម្រាប់បម្រើឲ្យ​ការប្រើបា្រស់​គ្រឿងមួយចំនួនទៀត ។

បច្ចុប្បន្ន​ជនចែកចាយ​គ្រឿងញៀនទំាង៣នាក់​ រួមនឹងថ្នំាញៀន​ប្រភេទម៉ាទឹក​សរុប១៧កញ្ចប់​ និង វត្ថុតាង ត្រូវបានបញ្ជូន​យកទៅឃុំ​ខ្លួន​​​និងរក្សាទុក​នៅអធិការដ្ឋាន​នគរបាលខណ្ឌប្ញស្សីកែវ ​រង់ចំាកសាងសំណុំ​រឿងបញ្ជូន​ទៅតុលាការ​បន្តចាត់ការតាមនីតិវិធីច្បាប់ ៕