ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​លួច​ប៉ះ​ចំ​ម្ចាស់ផ្ទះ​កំពុងមើល​កា​ម៉េ​រ៉ា​សុវត្ថិភាព ​ឃាត់ខ្លួន​បាន​ម្នាក់​និង​ម៉ូតូ​១​គ្រឿង

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ទៀត​ជាប់ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​លួច ត្រូវ​បានសមត្ថកិច្ច​កងរាជអាវុធហត្ថ ការិយាល័យ​​​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ទៀត​ជាប់ចោទ​ពីបទ​សមគំនិត​ក្នុង​អំពើ​លួច ត្រូវ​បានសមត្ថកិច្ច​កងរាជអាវុធហត្ថ ការិយាល័យ​​​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ នៃ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​ព្រះ​សីហ​នុ ដើម្បីធ្វើការ​ផ្ដន្ទា​ទោស​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណីខាងលើ​មានឈ្មោះជា សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ២៣​ឆ្នាំ មានមុខរ​បរ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ផ្ទះ​ជួល ស្ថិត​នៅ​ក្រុម​៣៥ ​ភូមិ​១ ​សង្កាត់​១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។ ដោយឡែក​ជន​រងគ្រោះ​មានឈ្មោះគឹ​ម សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​អតីត​ទី​បញ្ជា​ការ​កង​រាជអាវុធហត្ថ​ចាស់​ ​ឆ្នេរ​អូរ​ឈើទាល សង្កាត់​៤ ក្រុង​​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ការ​រៀបរាប់​​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង២៣ និង​៣០​នាទី​​យប់ ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៤ ខ​ណៈដែល​ជន​រង​គ្រោះ​ កំពុង​អង្គុយ​ពិនិត្យ​មើលកា​ម៉េ​រ៉ា​សុវត្ថិភាព ​នៅ​ក្នុង​​លំនៅ​ដ្ឋា​ន ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នោះ រួម​ជាមួយ​បក្សពួក២​នាក់ ​ផ្សេង​ទៀត​ (មិន​ស្គាល់​អត្តសញ្ញាណ) ហើយ​កំពុង​តែ​រត់គេច​ខ្លួន បាន​ជិះម៉ូតូ១​គ្រឿង​ម៉ាក វី​វ៉ាC-110 ព​ណ៍​ខ្មៅ​ ​ពាក់​ស្លាក​លេខភ្នំពេញ 1A-6197 មក​ឈប់​ខាងក្រោយ​ផ្ទះ ហើយជនសង្ស័យ២​នាក់ ​បាន​ចុះ​ពីលើ​ម៉ូតូ​ដើរ​ចូល​មក​ប្រមូល​យកសម្លៀក​បំពាក់​ដែល​បាន​ហាល​ទុក​ក្បែរ​ផ្ទះ​ខាងក្រោយ ដោយ​មើលឃើញ​តាម​រយៈកា​ម៉េ​រ៉ា​សុវត្ថិភាព​ ជន​រង​គ្រោះ​បាន​ស្ទុះ​ចេញពី​លំនៅ​ដ្ឋា​ន ដេញចាប់​យក​ទ្រព្យសម្បត្តិ​មក​វិញ ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង៣​នាក់ រត់គេច នឹង​បាន​បន្សល់​ទុក​ម៉ូតូ១​គ្រឿង ​ដែល​មាន​ភិនភាគ​ដូច​បាន​រៀបរាប់​ខាងលើ  ។
លុះ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៤ ឆ្លង​តាម​ការ​ស៊ើប​អ​ង្គេ​តរបស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ រឺ​ឯ​បក្សពួក២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព