ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ប្រើប្រាស់ថ្នាំញៀន​ឃាត់ជន​សង្ស័យ៤នាក់ ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ និង​​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ចោម​ចៅ ដឹកនាំដោយ​លោក​យឹម សារ៉ាន់ បាន​ចុះ​​​ធ្វើការ​បង្ក្រាបទីតាំង​ប្រើប្រាស់​ថ្នាំញៀន​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​​​​​​ជន​សង្ស័យ​​​បានចំនួន​៤នាក់

រាជធានីភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​ និង​​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ចោម​ចៅ ដឹកនាំដោយ​លោក​យឹម សារ៉ាន់ បាន​ចុះ​​​ធ្វើការ​បង្ក្រាបទីតាំង​ប្រើប្រាស់​ថ្នាំញៀន​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​​​​​​ជន​សង្ស័យ​​​បានចំនួន​៤នាក់ ​កាលពីវេលាម៉ោង​៣ និង​១០នាទី​រសៀល​​ថ្ងៃទី​២៩ វិច្ឆិកា ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​​ត្រពាំងថ្លឹង ក្នុង​សង្កាត់ចោមចៅ ។

ជំហានដំបូង​​ យើង​នៅមិនទាន់​ស្គាល់អត្ត​សញ្ញាណ​ជន​សង្ស័យទាំង​៤នាក់​នោះ​នៅឡើយទេ ​ដោយដឹងថា កម្លាំង​​បាន​ដក​ហូត​ថ្នាំ​ញៀន និង​​ឧបករណ៍​ថ្នាំញៀន​មួយ​ចំនួនផងដែរ​ ។ 

ប្រភព​បានឱ្យ​ដឹងទៀតថា ក្នុងប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ និងបាន​​​ទទួល​ព័ត៌មានពី​ប្រជាពលរដ្ឋ​ដែល​បានជូន​ដំណឹងមក​កម្លាំងសមត្ថកិច្ច​ថា​ មានក្រុម​ជន​សង្ស័យ​ជួញដូរគ្រឿងញៀន​មួយក្រុមដែលក្នុងនោះ​គេ​ដឹងថា មេខ្លោងជា​ស្ត្រី​ម្នាក់​​ឈ្មោះ​ស្រីនាង និង​មាន​កាំភ្លើង​មួយដើម​ដែលកំពុងរត់គេចខ្លួន​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព