ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​កាស៊ីណូ​​គ្មាន​លុយ​មក​ផ្ទះ ក្លែង​ជា​គ្រូមន្តអាគមបន្លំ​យក​មាស​គេ​ ត្រូវម្ចាស់​តាម​ទាន់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​​ជន​រង​គ្រោះ​ សហការ​ជាមួយ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ធ្វើការចាប់​ឃាត់ខ្លួនកាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ នៅ​ចំណុច​រង្វង់​មូលផ្លូវជាតិ​លេខ​២

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​​ជន​រង​គ្រោះ​ សហការ​ជាមួយ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ធ្វើការចាប់​ឃាត់ខ្លួនកាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ នៅ​ចំណុច​រង្វង់​មូលផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​កណ្តាល​ សង្កាត់រ​លោះ បន្ទាប់ពី​ស្ត្រី​រូប​នោះ​ចាញ់ល្បែង​​កាស៊ីណូ​«ភ្នំ​ដិ​ន»​អស់ប្រាក់ បានប្រើ​ល្បិច​ឆបោក​យក​មាស​គេ​ហើយ​គេចខ្លួន ។ ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ចាន់ ពៅ អាយុ​៣៩​ឆ្នាំ​ ជាអតីតគ្រូទាយ​នៅ​វត្ត​ភ្នំ មាន​ទីលំនៅ​ក្នុងសង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​លោក​វរៈសេនីយ៍ទោ យឹ​ម សុ​ជាតិ អធិការ​នគរបាល​ខណ្ឌដង្កោ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​២៨ ខែវិ​ច្ឆិ​កា ជន​រង​គ្រោះ​ឈ្មោះ​ដូ មឿ​ន រស់នៅ​ភូមិ​ផ្សារ ឃុំភ្នំ​ដិ​ន ស្រុក​គិរី​វង្ស ខេត្តតាកែវ បាន​តាម​ឃាត់ខ្លួន​ស្រ្តីសង្ស័យ ដែល​កំពុង​ជិះ​រថយន្ត​តាក់ស៊ី​ ពី​ខេត្តតាកែវ​ មក​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​សមត្តកិច្ច​ចាត់ការ​តាម​ច្បាប់ ដោយ​អះអាង​ថា​ស្ត្រី​ម្នាក់​នោះ​បាន​ឆបោក​យក​មាស​ជា​គ្រឿ ង​អលង្កា​បំរុង​គេចខ្លួន ។

លោក​បានបន្តទៀតថា​ គ្រឿងអលង្ការ មាន​ខ្សែ.​ក ខ្សែដៃ កងដៃ ចិញ្ជៀន និង​ក្រវិល ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ជន​រង​គ្រោះ​វិញហើយ ចំណែក​ជនសង្ស័យ នឹង​ត្រូវ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព