ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​​រោងចក្រ ​Kpatindastret​ បា​វិត​ ខឹងសម្បារទៅលើមន្ត្រី​សា​ខា​គយ​ និង​រដ្ឋករ​ខេត្ត ​ចាប់​​រថយន្ត​​​​ស​ង្ស័យ​​​ថា ​ខ្វះ​ឯក​សារ

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ តំណាង​ក្រុម​ហ៊ុន​រោង​ចក្រ ​Kpatindasstret បាវិត ​មានការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ​ខណៈ​​មន្ត្រី​សាខា​គយ និង​​រដ្ឋ​ករ​ខេត្តស្វាយរៀង​ ធ្វើការ​ចាប់​​ឃាត់​រថយន្ត​៣​គ្រឿង​​

ខេត្ត​ស្វាយ​រៀង ៖ តំណាង​ក្រុម​ហ៊ុន​រោង​ចក្រ ​Kpatindasstret បាវិត ​មានការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ​ខណៈ​​មន្ត្រី​សាខា​គយ និង​​រដ្ឋ​ករ​ខេត្តស្វាយរៀង​ ធ្វើការ​ចាប់​​ឃាត់​រថយន្ត​៣​គ្រឿង​​ ដែល​ដឹក​សម្ភារ​ម៉ាស៊ីន​​ផលិត​កេសឡាំង​​របស់​ក្រុមហ៊ុន​​​យក​ទៅ​​ទី​ស្នាក់​ការ
សា​ខា​​គយ ​​ហើយ​​ពេល​​តំណាង​​​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​​​សុំ​ជួប​​ដោះ​ស្រាយ មេ​គយ​​មិន​ព្រម​​ចេញ​​មក​ជួបប្រាប់​ពី​​មូលហេតុ​ ឬ​ត្រូវ​ឱ្យ​​​បំពេញ​ឯកសារ​​បន្ថែម​​អ្វីខ្លះ​​ទេ ធ្វើឱ្យ​​ខក​ពេល​​វេលា​​ ។

ករណី​នេះ​​​​កើតឡើង​ កាលពី​វេលា​ម៉ោង​០៩​​ព្រឹក​​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​២០១៤ នេះ ​​ស្ថិតនៅ​ទី​ស្នាក់ការ​សាខា​គយ ​និង​រដ្ឋ​ករ​ខេត្ត ក្នុង​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ​។

ទាក់​ទិន​ករណី​ខាងលើ​ តំណាង​ក្រុមហ៊ុន​​រោងចក្រ ​Kpatindasstret ​បានឱ្យ​ដឹង​ថា ​មូលហេតុ​រោងចក្រ​នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​​​នាគ​រាជ​ ស្ថិត​នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត គឺ​លិច​ទឹក​ធ្វើការ​អត់​កើត ​ពិបាក​កម្មករ​ធ្វើការ ​និង​បណ្តាល​ឱ្យ​យឺតយ៉ាវ​​
សង្វា​ក់​​​ផលិត​ផល់​នាំ​ចេញ ទើប​ក្រុមហ៊ុន​ប្តូរ​ទី​តាំង​​ថ្មី​ដឹក​គ្រឿង​សម្ភារ​​​ម៉ាស៊ីន​រោងចក្រ​​ទៅ​ភូមិ​​អង្គ​សង្កាត់​ចោម​​ចៅ ​ខ​ណ្ឌពោធិ៍​​សែន
​ជ័យ ​រាជធានី​ភ្នំពេញ ​ដើម្បី​ដំឡើង​​រោងចក្រ​ថ្មី​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព