ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ជន​ដៃដល់ជាប្តី​ចាក់សម្លា.ប់​ប្រពន្ធ​ក្នុង​ទំនាស់​គ្រួសារ​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់​ជាប្តី​​ដែល​ចាក់សម្លា.ប់​ប្រពន្ធ ដោយ​សារ​តែ​មានជម្លោះ​បន្តិច​បន្តួចនោះ ពេលនេះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ខ្លួន​បានហើយ ខណៈ​ព្យាយាម​លាក់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់​ជាប្តី​​ដែល​ចាក់សម្លាប់​ប្រពន្ធ ដោយ​សារ​តែ​មានជម្លោះ​បន្តិច​បន្តួចនោះ ពេលនេះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ខ្លួន​បានហើយ ខណៈ​ព្យាយាម​លាក់ខ្លួន កាលពីវេលាម៉ោង១០ និង​១៥​នាទីព្រឹកថ្ងៃទី​២៩ វិច្ឆិកា ២០១៤ ស្ថិត​នៅ​វត្ត​ដំបូក​មាន​បុណ្យ ​ក្នុងភូមិតាយ៉ុង ឃុំ​ដំបូករង ស្រុក​ភ្នំស្រួច ។

ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​មានឈ្មោះ​អ៊ុក ថុង មានទីលំនៅ​ក្នុងភូមិទី១ ឃុំ​ត្រែងត្រយឹង ស្រុកភ្នំស្រួច​។

ក្រោយ​ពី​​ឃាត់​ខ្លួន សមត្ថកិច្ច​​​បាន​បញ្ចូនដៃ​ដល់​ទៅ​កាន់​អធិការដ្ឋានស្រុក និង​បញ្ជូន​បន្ត​​ទៅ​កាន់ស្នង​ការ​នគរ​បាល​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត ។

គួររំលឹកថា ស្ត្រី​ម្នាក់​ត្រូវ​ប្តី​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ជាប់​កាំបិត​ឆ្កឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​ប្តី​ចាក់​ប្រពន្ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ភូមិ​២ ឃុំ​ត្រែង​ត្រ​យឹ​ង ។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​លាវ គី​មហា​ន អាយុ​៤២​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​ដៃដល់​ឈ្មោះ​អ៊ុ​ក ថុ​ង អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​១ ឃុំ​ត្រែង​ត្រ​យឹ​ង​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​ខាងលើ​បាន​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​នៅផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ​ហួយ សេង អាយុ​៦៤​ឆ្នាំ ជា​បងថ្លៃ​របស់​ស្ត្រី​រង​គ្រោះ មួយសន្ទុះ​ក្រោយមក​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ជន​ដៃដល់​ជា​ប្តី​បាន​ស្ទុះ​ទៅ​យក​កាំបិត​ចុង​ស្រួច​មក​ចាក់​ប្រពន្ធ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ជាប់​កាំបិត​ឆ្កឹង​គួរ​ឱ្យ​រន្ធត់​។

ក្រោយ​ពី​បង្កហេតុ​រួច ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ពេល​មក​ដល់​កណ្តាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់ ។