ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ស៊ី​ឈ្នួល​ដឹក​ឈើប្រណីត​ ត្រូវ​រថយន្ត​កៀរម៉ូតូ​​ដួលសង្កត់​បាក់​.ក​ស្លា.ប់​យ៉ាងអាណោចអាធ័ម​

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ជនជាតិគ្រឹង​ម្នាក់​ស៊ី​ឈ្នួល​ដឹក​ឈើ​ប្រណីត​​តា​​មម៉ូតូ​ ក៏​ត្រូវ​ម៉ូតូ​ដួល​សង្កត់​បាក់.ក​ស្លា.ប់​ភ្លាមៗ បង្កឱ្យ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង៤ និង​៤០នាទីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ឆេងឡុក ក្នុងភូមិ​កាចូន ឃុំកាចូន ស្រុក​វ៉ើន​

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ជនជាតិគ្រឹង​ម្នាក់​ស៊ី​ឈ្នួល​ដឹក​ឈើ​ប្រណីត​​តា​​មម៉ូតូ​ ក៏​ត្រូវ​ម៉ូតូ​ដួល​សង្កត់​បាក់.ក​ស្លាប់​ភ្លាមៗ បង្កឱ្យ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង៤ និង​៤០នាទីរសៀល​ថ្ងៃទី​២៨ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ឆេងឡុក ក្នុងភូមិ​កាចូន ឃុំកាចូន ស្រុក​វ៉ើន​សៃ ។

ប្រភព​បានឱ្យ​ដឹងថា ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ​អ៊ោប បូត អាយុ​១៤​ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅ​ភូមិ​យោល ឃុំអូរជុំ ស្រុកអូរជុំ  និង​ជាអ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ឱ្យ​ឈ្មោះ​ចែ ណា មានទីលំនៅ​ក្នុ​ងភូមិ​ជាមួយគ្នា​ ។

ប្រភពបន្តថា មុន​ពេលកើតហេតុ គេឃើញ​ក្មេងប្រុស​រងគ្រោះ​រូបនោះជិះម៉ូតូ​ម៉ាក​វ៉េវ​ អត់ស្លាកលេខ​ ដឹកឈើប្រណីត​ប្រភេទធ្នុង​ចំនួន​៣ដុំធំៗ ចេញពីស្រុក​វ៉ើន​សៃ​ ឆ្ពោះមក​ស្រុកអូរជុំ​ ដើម្បី​យកមក​លក់​តាមរោង​​សិប្បកម្ម​កែច្នៃ​នៅ​ក្រុងបានលុង ស្រាប់តែ​​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​​បែន​ដឹក​​ដីខ្សាច់​មួយគ្រឿង​បើកវ៉ា​យ៉ាង​លឿន ធ្វើឱ្យ​ដីហុយ​ខ្លាំងមើល​ផ្លូវ​មិន​ឃើញ​ ទើប​បណ្តាល​ឱ្យ​​ក្មេង​ប្រុស​រងគ្រោះ​ដួលម៉ូតូ​ទៅខាង​ឆ្វេង​សង្កត់​បាក់.ក​ស្លាប់តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព